យុគសម័យ Orbán បញ្ចប់! នាយករដ្ឋមន្ត្រីហុងគ្រីចាញ់ឆ្នោតធ្ងន់ធ្ងរ បាត់បង់អំណាចកាន់កាប់១៦ឆ្នាំ

យុគសម័យ Orbán បញ្ចប់! នាយករដ្ឋមន្ត្រីហុងគ្រីចាញ់ឆ្នោតធ្ងន់ធ្ងរ បាត់បង់អំណាចកាន់កាប់១៦ឆ្នាំ

ប្រវត្តិសាស្រ្តថ្មីត្រូវបានចារក្នុងប្រទេសហុងគ្រី នៅពេលដែលលោកនាយករដ្ឋមន្ត្រី Viktor Orbán បានចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរ បាត់បង់អំណាចដែលកាន់កាប់អស់រយៈពេល១៦ឆ្នាំមកហើយ។

ការបោះឆ្នោតនៅហុងគ្រី

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ គណបក្ស Fidesz របស់លោក Orbán បានបរាជ័យក្រោមស្នាដៃគណបក្សប្រឆាំង Tisza ដឹកនាំដោយលោក Peter Magyar ក្នុងសំឡេង៣៩%ទល់នឹង៥២%។

ជ័យជម្នះភ្លូកទឹកភ្លូកដីនេះ ធ្វើឲ្យគណបក្ស Tisza ទទួលបានអាសនៈ ១៣៨ ក្នុងចំណោម ១៩៩ នៅក្នុងសភាជាតិ ដែលផ្តល់ឲ្យពួកគេនូវអំណាច «សំឡេងភាគច្រើនលើសលប់» ដែលអាចកែប្រែរដ្ឋធម្មនុញ្ញបាន។

លោក Orbán បានចេញមុខទទួលស្គាល់បរាជ័យនៅយប់ថ្ងៃបោះឆ្នោត ដោយលោកបានថ្លែងថា លទ្ធផលនេះគឺជារឿងឈឺចាប់ប៉ុន្តែច្បាស់លាស់។ លោកក៏ផ្ញើសារអបអរសាទរទៅកាន់លោក Péter Magyar ផងដែរ។

លោក Peter Magyar

នេះគឺជាការបញ្ចប់យុគសម័យ «លទ្ធិប្រជាធិបតេយ្យអសេរី» ដែលលោក Orbán ខំកសាងអស់រយៈពេល ១៦ ឆ្នាំមកហើយ។ លោក Orbán គឺជាបុគ្គលដែលបង្ហាញជំហរម៉ឺងម៉ាត់គាំទ្ររុស្ស៊ីក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន។

គោលនយោបាយនេះ ធ្វើឲ្យប្រជាជនខ្លួនមិនពេញចិត្តឡើយ ជាហេតុនាំឲ្យយុវជនហុងគ្រីយ៉ាងច្រើនសន្ធឹកសន្ធាប់បានចេញទៅបោះឆ្នោត ដើម្បីទាមទារការផ្លាស់ប្តូរ និងចង់ឲ្យប្រទេសវិលត្រឡប់ទៅរកគន្លងសហភាពអឺរ៉ុបវិញ។

ម្យ៉ាងប្រជាជនហុងគ្រីជាច្រើន ក៏មានការធុញទ្រាន់នឹងការចោទប្រកាន់ពីអំពើពុករលួយក្នុងរដ្ឋាភិបាល ផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles