អភិបាលសៀមរាបចុះពង្រឹងសម្ព័ន្ធមេត្រីភាព និងផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ

អភិបាលសៀមរាបចុះពង្រឹងសម្ព័ន្ធមេត្រីភាព និងផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

អភិបាលសៀមរាបជួបកងទ័ពជួរមុខ

នាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការផ្តាំផ្ញើពីថ្នាក់ដឹកនាំ

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងក្នុងការកៀងគសប្បុរសជន ភ្ញៀវជាតិ អន្តរជាតិ ឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ។

សម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលនិងកងទ័ព

ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើកត្តា៤យ៉ាង ដើម្បីឱ្យប្រទេសជាតិខ្លាំង៖ វីរកងទ័ពខ្លាំង, ថ្នាក់ដឹកនាំខ្លាំង, សេដ្ឋកិច្ចខ្លាំង, ប្រជាពលរដ្ឋមានសាមគ្គីភាពនិងសមត្ថភាពខ្ពស់។

ការផ្តល់អំណោយដល់កងទ័ព

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

កងទ័ពកម្ពុជានៅព្រំដែន

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន៣៥មុខ ក្នុងនោះថវិកា៤០លានរៀល និងអង្ករ៥តោន មី១៥០កេស ស្រាបៀរ២០០កេស គ្រឿងភេជ្ជះ៥០កេស ទឹកសុទ្ធ២០០យូរ ប្រេងសាំង១ពាន់៥០០លីត្រ ស័ង្គសី១ពាន់សន្លឹក ពុយដាក់ប្រេង៨ និងអំពូលសូឡា៥គ្រឿង គោ៤ក្បាល ជ្រូក២ក្បាល។

ការផ្តល់ជំនួយដល់កងទ័ព

លោកឧត្តមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានធ្វើសេចក្តីរាយការណ៍ ពីស្ថានភាពសន្តិសុខ នៅតាមបន្ទាត់ព្រំដែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាប។

កងទ័ពកម្ពុជាការពារព្រំដែន

ឯកឧត្តមបានសម្តែងភាពស្ញប់ស្ញែងចំពោះវីរៈកងទ័ពកម្ពុជា មានភាពអង់អាចក្លាហានតតាំងជាមួយសត្រូវឈ្លានពាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិនិងបូរណភាពដែនដី។

administrator

Related Articles