អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការព្រមានយោធាពីតួកគី បន្ទាប់ពីប្រធានាធិបតី Recep Tayyip Erdogan ចោទប្រកាន់រដ្ឋជ្វីហ្វពីបទប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងលីបង់។

ក្នុងសន្និសីទអន្តរជាតិអាស៊ី-គណបក្សនយោបាយនៅទីក្រុង Istanbul លោក Erdogan បានថ្លែងយ៉ាងខ្លាំងក្លា៖ «បណ្តាញប្រល័យពូជសាសន៍ដែលប្រឡាក់ដោយឈាមនៅតែបន្តសម្លាប់កុមារ ស្ត្រី និងជនស៊ីវិលស្លូតត្រង់ដោយគ្មានច្បាប់អើពើ ឬគោលការណ៍ណាមួយឡើយ»។
យោងតាមការផ្សាយព័ត៌មានពី The Jerusalem Post និង Yahoo នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក Erdogan បានអះអាងថា ទីក្រុងអង់ការ៉ាអាចនឹងប្រើសកម្មភាពយោធាប្រឆាំងនឹងអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងការអន្តរាគមន៍របស់ខ្លួនពីមុននៅតំបន់ Karabakh និងប្រទេសលីប៊ី។

«ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលបានបង្ខំឱ្យប្រជាជនលីបង់ចំនួន ១.២ លាននាក់ចាកចេញពីផ្ទះរបស់ពួកគេ» លោក Erdogan បានលើកឡើង។
ឆ្លើយតបទៅនឹងអ្នកយកព័ត៌មាន ប្រធានាធិបតីតួកគីបានបញ្ជាក់យ៉ាងច្បាស់៖ «យើងត្រូវតែរឹងមាំ ដើម្បីការពារប៉ាឡេស្ទីនពីអ៊ីស្រាអែល។ ដូចដែលយើងបានចូលរួមជួយនៅតំបន់ Karabakh, ប្រទេសលីប៊ីពីមុន យើងនឹងធ្វើដូចគ្នាចំពោះពួកគេដែរ។ គ្មានអ្វីអាចរារាំងយើងពីការធ្វើវាបានទេ»។
វោហាសាស្ត្ររបស់លោក Erdogan កំពុងព្យាយាមដាក់ប្រទេសតួកគីធ្វើជាអ្នកការពារសិទ្ធិប៉ាឡេស្ទីនយ៉ាងរឹងមាំ និងបង្កើតឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា។
