រាជធានីភ្នំពេញ – អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានអនុវត្តប្រតិបត្តិការបោសសំអាតឧក្រិដ្ឋកម្មអនឡាញ ដោយបណ្តេញជនបរទេសខុសច្បាប់ចំនួន ១,៦៣៧នាក់ ដែលមាន ៣២សញ្ជាតិផ្សេងគ្នា ចេញពីព្រះរាជាណាចក្រកម្ពុជា។

ការបណ្តេញចេញនេះធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី១១ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកអន្តោប្រវេសន៍។

ក្នុងចំណោមជនបរទេសដែលត្រូវបណ្តេញចេញ មានស្រីចំនួន ២០៨នាក់ និងជនជាតិចិនចំនួន ៥០៥នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ជនទាំងនេះត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជនបរទេសដែលត្រូវបណ្តេញចេញមានសញ្ជាតិផ្សេងៗគ្នារួមមាន៖ សេរ៉ាឡេអូន មីយ៉ាន់ម៉ា ប៉ាគីស្ថាន ស្រីលង្កា ចិន វៀតណាម ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា រ៉ូម៉ានី ចិនតៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី បង់ក្លាដេស កាមេរូន ហ្គាណា យ៉ូហ្គង់ដា ឡាវ ថៃ ម៉ាឡាវី នេប៉ាល់ តូហ្គោល រវ៉ាន់ដា ទួកគី អេត្យូពី ហ្វីលីពីន អៀរឡង់ ប៊ូរុនដា លីបេរីយ៉ា កេនយ៉ា អាហ្វ្រិកខាងត្បូង និងកូរ៉េ។

បទល្មើសដែលជនបរទេសទាំងនេះបានប្រព្រឹត្តរួមមាន៖ លួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

ការបណ្តេញចេញនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអនុវត្តនេះក៏ជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឱ្យពួកគាត់មានសេរីភាពវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសពីលទ្ធផលនៃប្រតិបត្តិការនេះនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដោយធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

ប្រតិបត្តិការនេះបង្ហាញពីភាពអត់អោនរបស់អាជ្ញាធរកម្ពុជាក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ និងការត្រួតពិនិត្យអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពសាធារណៈ និងស្ថេរភាពសង្គម។

