ភ្លើងឆេះរោងឆ្អើរត្រីនៅកំពង់ឆ្នាំង ដោយសារការធ្វេសប្រហែសរបស់ម្ចាស់

ភ្លើងឆេះរោងឆ្អើរត្រីនៅកំពង់ឆ្នាំង ដោយសារការធ្វេសប្រហែសរបស់ម្ចាស់

រោងឆ្អើរត្រីមួយកន្លែងនៅខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងធ្ងន់ធ្ងរ ដោយសារការធ្វេសប្រហែសរបស់ម្ចាស់រោងក្នុងការបង្កាត់ភ្លើងឆ្អើរត្រី។

រោងឆ្អើរត្រីឆេះនៅកំពង់ឆ្នាំង

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ម្ចាស់រោងឈ្មោះ ឯក សុធា អាយុ៤៣ឆ្នាំ បានបង្កាត់ភ្លើងឆ្អើរត្រីដូចសព្វដង ប៉ុន្តែមានការធ្វេសប្រហែសខ្លះៗ បណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះរោងត្រីទាំងមូល។

កងកម្លាំងបំពេញការងារពន្លត់អគ្គិភ័យ

ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យខូចរោងឆ្អើរត្រីចំនួន១ខ្នង ទំហំទទឹង៤ម៉ែត្រ បណ្ដោយ១៥ម៉ែត្រ។ ត្រីឆ្អើរចំនួន៣០០ចង្កាក់ រទេះចំនួន២គ្រឿង និងសម្ភារៈឆ្អើរត្រីជាច្រើនត្រូវឆេះខ្ទេចទាំងស្រុង។

ផ្ទៃដីរោងឆ្អើរត្រីបន្ទាប់ពីឆេះ

កងកម្លាំងនគរបាលបានប្រើប្រាស់ឡានទឹកចំនួន៣គ្រឿង និងទឹកចំនួន៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ សំណាងល្អ ហេតុការណ៍នេះមិនបានរាលដាលទៅលំនៅឋានអ្នកភូមិជិតខាង និងមិនមានអ្នករងរបួសឡើយ។

ការងារពន្លត់អគ្គិភ័យដោយកងកម្លាំងនគរបាល

សមត្ថកិច្ចបានផ្ដល់ការព្រមានដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ភ្លើង ជាពិសេសនៅកន្លែងដែលមានសម្ភារៈងាយឆេះ ដើម្បីជៀសវាងគ្រោះថ្នាក់ស្រដៀងគ្នា។

ការពន្លត់អគ្គិភ័យនៅកំពង់ឆ្នាំង

អត្ថបទសរសេរដោយ ពៅ សុខហ៊ាន កែសម្រួលដោយ ស្រីណា

ផ្ទៃដីក្រោយពីអគ្គិភ័យ

administrator

Related Articles