ភ្លើងឆាបឆេះឃ្លាំងសំណង់ធំក្នុងរាជធានី ប្រើឡានទឹកជាង៧០គ្រឿងគ្រប់គ្រង

ភ្លើងឆាបឆេះឃ្លាំងសំណង់ធំក្នុងរាជធានី ប្រើឡានទឹកជាង៧០គ្រឿងគ្រប់គ្រង

ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆាបឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់ក្នុងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចប្រើពេលជាង៣ម៉ោង និងឡានទឹកជាង៧០គ្រឿងទើបអាចគ្រប់គ្រងបានទាំងស្រុង។

អគ្គិភ័យឆាបឆេះឃ្លាំងសំណង់

អណ្តាតភ្លើងបានលេបត្របាក់ឃ្លាំងស្តុកសម្ភារៈ រួមម៉ូតូ១គ្រឿង និងរថយន្ត០១គ្រឿង អស់ស្ទើរទាំងស្រុង។ សំណាងល្អដែលមិនមានមនុស្សរងរបួសនោះឡើយ។

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៤:០៦នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវ៧២ប៉េ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រតិបត្តិការពន្លត់ភ្លើង

តាមការបញ្ជាក់ពីនគរបាល បន្ទាប់ពីទទួលបានព័ត៌មាន រថយន្តពន្លត់អគ្គិភ័យបានចេញគ្រប់គោលដៅទូទាំង១៤ខណ្ឌ ដើម្បីជួយសង្គ្រោះឱ្យទាន់ពេលវេលា។

ប្រភពពីពលរដ្ឋបានលើកឡើងថា គេបានឮសម្លេងផ្ទុះ ប៉ុន្តែមិនដឹងថាផ្ទុះអ្វីនោះទេ ដោយសង្ស័យឆ្លងចរន្តអគ្គិសនី ទើបបង្កើតជាអគ្គិភ័យយ៉ាងធ្ងន់ធ្ងរ។

រថយន្តពន្លត់អគ្គិភ័យប្រតិបត្តិការ

ក្នុងពេលប្រតិបត្តិការ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ២១គ្រឿង ប្រើប្រាស់ទឹក៦៣ឡាន ស្មើនឹង២៥២ម៉ែត្រគូប។

រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹក០២ឡាន ស្មើនឹង២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹក០១ឡាន ស្មើនឹង០៦ម៉ែត្រគូប។

ការខូចខាតពីអគ្គិភ័យ

ការខូចខាតរួមមាន៖ ឃ្លាំងថ្មប្រក់ស័ង្កសី០១ឃ្លាំង រថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង សម្ភារៈអស់ទាំងស្រុង និងឆេះរោលជញ្ជាំងផ្ទះថ្ម០២ខ្នង។

ទីតាំងអគ្គិភ័យ

សមត្ថកិច្ចបច្ចុប្បន្នកំពុងស្រាវជ្រាវរកមូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះ។

ការសង្គ្រោះបន្ទាប់ពីអគ្គិភ័យ

administrator

Related Articles