
ភ្នាក់ងារព័ត៌មានអ៊ីស្រាអែល Jerusalem Post បានចោទប្រកាន់រដ្ឋអំណាចកូរ៉េខាងត្បូងថា កំពុងទាញយកប្រយោជន៍ពីជម្លោះការទូតជាមួយអ៊ីស្រាអែល តាមរយៈការចែករំលែកវីដេអូចាស់ៗពីឆ្នាំ២០២៤។

យោងតាម CNN ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានបង្កើតភាពតានតឹងជាមួយក្រសួងការបរទេសអ៊ីស្រាអែល បន្ទាប់ពីបានបង្ហោះវីដេអូលើប្រព័ន្ធ X ដែលប្រៀបធៀបអំពើហូឡូខូសជាមួយទាសករផ្លូវភេទក្នុងសម័យអាណានិគមជប៉ុនលើកូរ៉េ។

ក្រសួងការបរទេសអ៊ីស្រាអែលបានថ្កោលទោសការកត់សម្គាល់របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដោយចាត់ទុកថាមិនអាចទទួលយកបាន និងជាការមើលងាយអំពើប្រល័យពូជសាសន៍។ ភាគីអ៊ីស្រាអែលបានស្នើឱ្យលោក Lee Jae Myung ត្រួតពិនិត្យព័ត៌មានមុនពេលបង្ហោះ។

កាសែត Al Jazeera និង Japan Times ក៏បានរាយការណ៍ពីជម្លោះនេះដែរ ដោយគូសបញ្ជាក់ថា កូរ៉េបានបង្កើនការឆ្លើយតបចំពោះការរិះគន់របស់អ៊ីស្រាអែល និងពង្រឹងជំហររបស់ខ្លួនបន្ថែមទៀត។
អត្ថបទ៖ សាង ស្រីល័ក្ខ
