រថយន្ត និងម៉ូតូជាច្រើនត្រូវខូចនៅពេលជំនន់ទឹកភ្លៀងលិច នៅក្រុងប៉ោយប៉ែត ហើយខ្លះកំពុងជួសជុលនៅជាង

រថយន្ត និងម៉ូតូជាច្រើនត្រូវខូចនៅពេលជំនន់ទឹកភ្លៀងលិច នៅក្រុងប៉ោយប៉ែត ហើយខ្លះកំពុងជួសជុលនៅជាង


បន្ទាយ​មាន​ជ័យ ៖ រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ខូច​នៅ​ពេល​ជំនន់​ទឹកភ្លៀង​លិច​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​ជួសជុល ខ្លះ​ត្រូវ​បាន​រើ និង​ម៉ាស៊ីន​ធ្វើ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ។



ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ៖ មាន​ម៉ូតូ​រថយន្ត​ជា​ច្រើន​គ្រឿង ត្រូវ​បាន​ខូច​ដោយ​ជំនន់​ទឹកភ្លៀង​លិច ក្រុង​ប៉ោយ​ប៉ែ​ត ដែល​កំពុង​ដាក់​ជាង​ធ្វើ​ខ្លះ មាន​ត្រូវ​បាន​រើ​ម៉ាស៊ីន និង​ដូរ​ម៉ាស៊ីន​ព្រោះ​ទឹក​ចូល បណ្តាល​គប់​ប៉េ​ម៉ាស៊ីន នៅ​ពេល​ជិះ​កាត់ទឹក​ជ្រៅ លិច​ម៉ាស៊ីន បណ្តាល​រលត់​កណ្តាល​ទឹក​លើ​ដងផ្លូវ ។


ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ភ្លៀង​ធ្លាក់​មួយ​មេ រយៈពេល​ជិត​៤​ម៉ោង បណ្តាល​លិច​ផ្លូវ និង​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដែល​លិច​ធ្ងន់ធ្ងរ មាន​សង្កាត់​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត សង្កាត់​ផ្សារ​កណ្តាល មានផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បាន​ទឹក​ចូល​ខូចខាត​សម្ភារៈ និង​ម៉ូតូ​រថយន្ត​ចត​ចោល ត្រូវ​បាន​លិច​និង​ខូចខាត និង​រថយន្ត​ម៉ូតូ​ខ្លះ​ធ្វើ​ដំណើរ​ត្រូវ​បាន​លិច​ទឹក រលត់​បណ្តាល​ខូច​ជា​ច្រើន​គ្រឿង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ និង​តាម​ផ្លូវ​មួយ​ចំនួន​ទៀត មាន​កន្លែង​ខ្លះ​ទឹក​លិច​ជម្រៅ​ជាង​១​ម៉ែត្រ​និង​ម៉ូតូ​ត្រូវ​បាន​ទឹក​ហូរ​រសាត់​តាម​ទឹក ។

លោក ញឹ​ម ផឿ​ង អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ពិតជា​មាន​ម៉ូតូ​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​លិច​ទឹក បណ្តាល​ខូចខាត មាន​រថយន្ត ម៉ូតូ​ខ្លះ​ចត​ទុក​ចោល​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ ត្រូវ​បាន​ទឹក​លិច​ខូច និង​ខ្លះ​ទៀត បើកបរ​ឆ្លងកាត់​តាម​ផ្លូវត្រូវ​បាន​លិច​ទឹក​រលត់​ម៉ាស៊ីន បណ្តាល​ឱ្យ​ខូច​ដូច​ជា​លើ​ផ្លូវជាតិ​លេខ​៥ មាន​កន្លែង​ខ្លះ​លិច​ជាង​១​ម៉ែត្រ​ចំណុច​ផ្លូវ​ចូល​អគារ​ថ្មី​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ជួយ​រុញ និង​អូស​អោយ​ផុត​ទឹក​រហូត​ពេល​នេះ ឃើញ​តាម​ជាង​ជួសជុល​ម៉ូតូ​និ ង​រថយន្ត​ជា​ច្រើន​កំពុង​ជួសជុល ខ្លះ​ត្រូវ​បាន​រើ​ម៉ាស៊ីន​ខ្លះ​ត្រូវ​ប្តូរ​ម៉ាស៊ីន ព្រោះ​ទឹក​លិច​គប់​ប៉េ​ស៊ី​ន​ចូល​ទឹក​ខូចខាត​ធ្ងន់ធ្ងរ ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *