រាជធានីភ្នំពេញ ៖ អ្នកចម្រៀងស្រី ឈ្មោះ ចាប ចិន្តា ត្រូវបានស្ត្រីជាប្រពន្ធដើមនិងបងប្អូនបានបើកឡានដេញបុកនិង ព្រួតគ្នាវ៉ៃ ដោយចោទប្រកាន់ថា តារាចម្រៀងស្រីរូបនេះព្យាយាមទាក់ទងប្តីរបស់គេ ។ ទោះបីជាយ៉ាងណាអ្នកចម្រៀងរូបនោះបាន បដិសេធ។
ហេតុការណ៍បើកឡានដេញបុកយ៉ាងសាហាវនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ដែលគេអះអាងថាឈ្មោះ ចាប ចិន្តា ដែលជាតារាចម្រៀងបានបើករថយន្តមួយគ្រឿងម៉ាក TOYOTA Prius ពាក់ស្លាកលេខភ្នំពេញ២BF៨៧៣០មួយគ្រឿងសុខៗស្រាប់តែមានរថយន្តម៉ាក ford Rabter ពណ៌ស មួយគ្រឿងបើកមកកាក់ពីមុខ រួចមានមនុស្សប្រុសស្រី២នាក់ ចុះមកស្រែកបង្ខំឲ្យរូបនាងចុះពីលើរថយន្ត និងបានប្រើអំពើហិង្សាវ៉ៃបំផ្លាញរថយន្តរបស់នាង។
តាមព័ត៌មានឱ្យដឹងទៀតថា នៅយប់នោះអ្នកចម្រៀងរូបនោះក៏បានព្យាយាមបើករថយន្តគេច រហូតដល់ស្តុបសំណង់១២ តែត្រូវបានជននោះបើកឡានបំបុកពីក្រោយ តែម្ដង។ភ្លាមៗតារាចម្រៀងរូបនោះក៏បានចុះចេញពីលើរថយន្តរត់គេចខ្លួនតែត្រូវស្ត្រីដែលគេអះអាងថាជាប្រពន្ធដើមនិងបងប្អូនបាននាំគ្នាដេញវាយទោះបីនាងបានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាបហួយ និងប្រជាពលរដ្ឋក៏បានជួយហាមឃាត់យ៉ាងណាក៏ដោយត្រូវជននោះរត់ចូលទៅដេញវាយដល់ក្នុងផ្ទះតែម្ដង។
តាមស្ត្រីជាប្រពន្ធដើមបានឲ្យដឹងថា តារាចម្រៀងស្រី ឈ្មោះ ចាប ចិន្តា តែងតែមកតែងតែមានទំនាក់ទំនងគ្នាជាមួយប្ដីរបស់គាត់។នៅមុនពេលកើតហេតុតារាចម្រៀងរូបនោះក៏បានមកផ្ទះរបស់គាត់គោះទ្វារដើម្បីរកប្តីរបស់គាត់ ទើបធ្វើឲ្យគាត់ខឹង បបួលបងប្អូននាំគ្នាព្រួតដេញវ៉ៃនារីនោះតែម្តង។បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់ចំណុចកើតហេតុ រួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីដោះស្រាយ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីបង្កហិង្សានេះនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្ត្រី០២នាក់។
តាមនគរបាលបានឲ្យដឹងថា នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ។
ចំំណែកជនរងគ្រោះ:ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅក្នុងហេតុការណ៍នោះបណ្ដាឲ្យសម្ភាររងការខូចខាត៖ -រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ,កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ។ ទោះបីយ៉ាងណា បុរសម្នាក់ដែលជាជនដៃដល់ដែលគេស្គាល់ថា ជាប្អូនថ្លៃប្រពន្ធដើមបានគេចខ្លួនបាត់ហើយសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវឃាត់ខ្លួន៕



























