តើសង្គមកម្ពុជាកំពុងតែធ្វើដំណើរទៅទីណាឱ្យប្រាកដ ខណ:ដែលប្រជាជនជាច្រើនបានចូលចិត្តតាមដារឿងឈ្លោះគ្នា ជាជាងរឿងច្បាប់ទម្លាប់នោះ?
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការផ្សាយអំពីការឈ្លោះគ្នា គឺមានគេតាមដានច្រើនជាងការផ្សាយអំពីច្បាប់នៅតាមបណ្តាញសង្គម ។ លោកនិយាយថា នេះថាជា
បញ្ហាប្រឈមបមួយរបស់សង្គមខ្មែរយើង ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ លោកបានលើកទឹកចិត្តអោយមានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើអោយមានការផ្សាយអំពីច្បាប់ ។
អ្នកវិភាគបានព្រមានថា វាចាំបាច់ប្រជាជនត្រូវប្រើបណ្តាញសង្គមអោយមានប្រយោជន៍ ជាជាងការប្រើវាដើម្បីតែតាមដានរឿងឈ្លោះគ្នាឥតប្រយោជន៍។ ប្រជាជននៃប្រទេសមួយមានចំណេះដឹងជ្រៅជ្រះ នឹងជួយធ្វើអោយប្រទេសរីកចម្រើនទៅមុខឆាប់រហ័ស ៕
