​​អាមេរិក-កាតាបញ្ជាទិញ​យន្ត​ហោះ​ប៊ូអ៊ីងច្រើន​គ្រឿង​​​ក្នុង​តម្លៃ៩៦ពាន់​លាន​ដុល្លារ

​​អាមេរិក-កាតាបញ្ជាទិញ​យន្ត​ហោះ​ប៊ូអ៊ីងច្រើន​គ្រឿង​​​ក្នុង​តម្លៃ៩៦ពាន់​លាន​ដុល្លារ


អា​មេ​រិ​ក​-​កា​តា​៖ ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត​រួច​ហើយ ដោយនៅ​ទីនោះ​លោក​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល ដោយ​ប្រកាស​ក្នុង​ទីក្រុង​រី​យ៉ា​ដ​ថា លោក​លុប​ចោល​ទណ្ឌកម្ម​អា​មេ​រិ​ក​ប្រឆាំង​សុ​ី​រី ហើយ​លោក​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ថ្មី​សី​ុ​រី​លោក​អា​ហ៍​ម៉ា​ដ​អាល់​សា​រេ​ហ៍​ទៀត​ផង​។ បន្ទាប់​ពី​នេះ​លោក​បាន​ទៅ​កាន់​ប្រទេស​កា​តា​ដែល​សេត​វិមាន​ប្រកាស​នា​ថ្ងៃ​ទី​១៤​ឧសភា​ថា កា​តា​បាន​បញ្ជា​ទិញ​យន្តហោះ​ប៊ូ​អី​ុ​ង​ដល់​២១០​គ្រឿងក្នុង​ទឹកប្រាក់​៩៦​ពាន់​លាន​ដុល្លារ ។



នេះ​ជា​សញ្ញា​ខ្លាំង​មួយ​ខាង​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អី​ុ​ង ដែល​ងើបឡើង​វិញ​បន្តបន្ទាប់ ក្រោយ​ជួប​ការ​លំបាក​ច្រើន​ឆ្នាំ​។ ក្រុមហ៊ុន​ប៊ុ​ូ​អី​ុ​ង​ក៏​ដូច​ជា​ម៉ូយ​របស់​ខ្លួន​ដែរ កម្រ​ប្រកាស​ពី​តម្លៃ​នៃ​យន្តហោះ​ដែល​ទិញ តែ​លើក​នេះ​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​ដ៏​ធំ​នៃ​ការ​បញ្ជា​ទិញ ពុំ​ធ្លាប់​មាន​សម្រាប់​ប៊ូ​អី​ុ​ង​។ កាលពី​ឆ្នាំ​២០២៣​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​AIR INDIA បាន​បញ្ជា​ទិញ​យន្តហោះ​ប៊ូ​៊ុ​អី​ុ​ង​ដល់​២២០​គ្រឿង​តែ​ភាគច្រើន​ផ្ដោត​តែ​លើ​យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​៧៣៧ MAX ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​QATAR AIRWAYS បាន​បញ្ជា​ទិញ​យន្តហោះ​ប្​៊ូ​អី​ុ​ង​ធុន​ធំ​778 DREAMMLINER និង 777X​។


ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​ថា នេះ​ជា​ការ​បញ្ជា​ទិញ​យន្តហោះ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប៊ូ​អី​ុ​ង​។ លោក​បញ្ជាក់​ថា​ការ​បញ្ចា​ទិញ​នោះ​តំណាង​ឲ្យ​ទឹកប្រាក់​ដល់​ទៅ​ជាង​២០០​ពាន់​លាន​ដុល្លារ សម្រាប់​យន្តហោះ​១៦០​គ្រឿង​។ លោក​ត្រាំ​លើក​ពី​ចំនួន​យន្តហោះ​ដែល​ត្រូវ​ទិញ លើស​ពី​ការ​ប្រកាស​របស់​សេត​វិមាន តែ​សេត​វិមាន​បញ្ជាក់​ថា ភាព​ខុស​គ្នា​នេះ​មក​ពី​ការ​បញ្ជា​ទិញ​ច្បាស់​យន្តហោះ​១៦០​គ្រឿង​និង​ទិស​ដៅ​ទិញ​៥០​គ្រឿង​ទៀត​។ QATAR AIRWAYS គូសបញ្ជាក់​ថា​ខ្លួន​សម្រេច​ទិញ​យន្តហោះ​ប៊ូ​អី​ុ​ងំ​778 DREAMMLINER ១៣០​គ្រឿង​និង​យន្តហោះ 777X ៣០​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles