ស្នងការ​រាជធានី​ភ្នំពេញ​៖​ ឈ្មោះ ហ៊ុន ហេង បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ

ស្នងការ​រាជធានី​ភ្នំពេញ​៖​ ឈ្មោះ ហ៊ុន ហេង បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ


រាជធានី​ភ្នំពេញ​ ៖ ​លោក ហ៊ុន ហេង​ ដែល​បាន​បើករថយន្ត​បុក​រះ​ពីក្រោយ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ ​ត្រូវ​បាន​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ នា​ព្រឹក​ថ្ងៃ​ទី​១៧​ ឧសភា នេះ​ហើយ​ព្រម​ទាំ​អនុវត្ត​នៅ​បទ​ពិន័យ​នគរបាល​ជាតិ​កម្ពុជា​បណ្ដេញ​ចេញពី​ក្របខណ្ឌ​ផង​ដែរ ​។ ​នេះ​បើឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។



ឯកឧត្តម​ ជួន ណា​រិ​ន បាន​សរសេ​រលើ​បណ្តាញ​សង្គម​មុន​នេះ​យ៉ាង​ដូច្នេះ​ថា​ «ខ្ញុំបាទ សូម​គោរព​ជូន​មហាជន​មេត្តា​ជូន​ជ្រាប​ថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ជជែក​វែកញែក​ច្រើន លើ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌ កាលពី​រសៀល​ថ្ងៃ ទី​១៥ ០៥ ២៥ មុខក្រសួង​មហាផ្ទៃ ធ្វើ​ឲ​មាន​អ្នក​របស់​ធ្ងន់​ស្រាល​និង​បាត់បង់​ជីវិត បង្ករ​ឡើង​ដោយ នគរបាល រាជធានី ឈ្មោះ ហ៊ុន ហេង»។


ឯកឧត្តម​ថា ​សូម​ជំរាប​ជូន​ថា ភ្លាម​ៗខ្ញុំបាទ​បញ្ជា​ឲ​ជំនាញ និងមូលដ្ឋាន ចុះ​ដល់ក​ន្កែ​ង​កើតហេតុ​គឺ ចាត់ចែង ឃាត់ខ្លួន​អ្នក​បង្កសង្គ្រោះ អ្នក​របួស និង​រៀច​ចំ​សណ្ដាប់ធ្នាប់ ។

សូម​មហាជន ជ្រាប​ថា ច្បាប់​គឺ​មិន​បាន​បែក​ចែក​វណ្ណៈ​នោះ​ទេ គឺ​អនុវត្ត​ន៌​ដូច​គ្នា ស្មើភាព​គ្នា (​ខ្ញុំ​មិន​ដែល​លើកលែង​ទេ​)​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​៖ «ពេល​នេះ ឈ្មោះ ហ៊ុន ហេង បាន​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​នេះ ព្រម​ទាំ​អនុវត្ត​នៅ​បទ​ពិន័យ​នគរបាល​ជាតិ​កម្ពុជា​បណ្ដេញ​ចេញពី​ក្រប​ខ័​ណ​ផ​ដែរ​ង​» ។




សូម​ជម្រាប​ថា​ ប្រ​ធា​ការិយាល័យ​ភស្តុ​ភា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរៈសេនីយ៍ឯក ហ៊ុន ហេង បាន​បើកឡាន​បុក​រះ​​ពីក្រោយ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ស្តុ​ប​មុខក្រសួងមហាផ្ទៃ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ជន​បង្ក​បើករថយន្ត​យ៉ាង​លឿន​បុក​រះ​ទៅ​លើ​ម៉ូតូ កង់​បី និង​រថយន្ត បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់​ភ្លាម​ៗ ។

តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន ជន​បង្ក​បាន​ចេញពី​ផឹកស៊ី​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ លោក​វរសេនីយ៍ឯក ហ៊ុន ហេង ជា​ប្រ​ធា​ការិយាល័យ​ភស្តុ​ភា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​បុក បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ក្នុង​ចំណោម​ជន​រង​គ្រោះ​ច្រើន​នាក់​ដែល​រង​របួស​។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ រៀន សុ​នឿ​ន ភេទ​ប្រុស មាន​អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្នុង​ករណី​បុក​រះ​នេះ ក៏​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង កង់​បី​ឥណ្ឌា ២​គ្រឿង និង រថយន្ត​ព្រុស​១​គ្រឿង​ផង​ដែរ ខណៈ​អ្នក​បើករថយន្ដ​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​បង្កហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ៖ មុន​កើតហេតុ​គេ​ឃើញ នាយ​នគរបាល​រូប​នោះ បើករថយន្ត​ម៉ាក ឡិច​ស៊ីស 400h ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-2188 បើកបរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ ទិស​ដៅ​សំដៅ​ទៅ​វិមាន​ឯករាជ្យ​។ ខណៈ​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​បាន​បន្តិច រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​១​គ្រឿង រថយន្ត​ព្រុស និង​កង់​បី​ឥណ្ឌា​២​គ្រឿង​ទៀត ធ្វើ​អោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ស្លាប់​ភ្លាម​ៗ ហើយ​រថយន្ដ​បង្ក​ក៏​បន្ត​ទៅ​បុក​បង្គោល​ដែក និង​ដើមឈើ​១​ដើម​ទៀត ទើប​ធ្វើ​ឲ្យ​រថយន្ត​ទៅ​មុខ​លែង​រួច​។

ក្រោយ​ពី​បង្កហេតុ​ភ្លាម​ៗ អ្នក​បើករថយន្ដ​បង្ក​មិន​បាន​គេចខ្លួន​ទៅ​ណា​នោះ​ទេ និង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​សាកសួរ​បន្ថែម និង​ចាត់​តាម​នីតិវិធី​។ ចំណែកឯ​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles