ក្រសួងទេសចរណ៍វិញបានអះអាងថា នៅត្រីមាសទី១ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១,៨៣លាននាក់ កើនឡើងប្រមាណជា១៦ភាគរយ ពី១,៥៨លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

របាយការណ៍បាននិយាយថា ប្រទេសថៃ នៅតែឈរកំពូលតារាងក្នុងចំណោមអ្នកទេសចរបរទេសដែលមកលេងនៅកម្ពុជា បន្ទាប់មក គឺវៀតណាម និងចិន ។
ទេសចរថៃ គឺមានប្រមាណជាជាង៥០ម៉ឺន កើនឡើង១៩,៥ភាគរយ, វៀតណាមចំនួនជាង ៣០ម៉ឺននាក់ កើន១,៨ភាគរយ ហើយចិនមានជាង២៨ម៉ឺននាក់ កើនឡើង៥០,៦ ភាគរយ ។
ដោយផ្អែកលើតួលេខនេះ ចំនួនជនជាតិចិនមកលេងកម្ពុជា បានបន្តកើនឡើងខ្លាំង ។ សង្ឃឹមថា ចំនួនទេសចរណ៍ចិនមកម្ពុជានឹងអាចធ្វើអោយចិនឈរលើលេខរៀងទីមួយជាប្រភពទេសចរបរទេសសម្រាប់កម្ពុជា នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ៕