ជននជនណា បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់១០លាន ទៅ២៥លានរៀល ។ នេះបើយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ថ្មីៗនេះ មានករណីមន្ត្រីនគរបាលម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្តាលអោយមនុស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួស ។ រឿងនេះ បានក្លាយជាប្រធានបទជជែកគ្នាយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គម ។
ទោសនេះ ក៏ដូចគ្នាផងដែរដល់អ្នកបើកបរដែលគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយានយន្ត ដែលបានបើកបរនិងបណ្តាលអោយមានមនុស្សស្លាប់ ។
