ពិតៗ អ្នកគ្រាន់តែផឹកទឹកជំនួសភេសជ្ជៈឆ្ងាញ់ៗរាល់ថ្ងៃរាងកាយអ្នកនឹងប្រែប្រួលបែបនេះ

ពិតៗ អ្នកគ្រាន់តែផឹកទឹកជំនួសភេសជ្ជៈឆ្ងាញ់ៗរាល់ថ្ងៃរាងកាយអ្នកនឹងប្រែប្រួលបែបនេះ

ធ្លាប់​គិត​អត់ថា បើសិនជា​យើង​ផឹកទឹក​ជំនួស ឲ្យ​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ នឹង​មានរឿង​អី​កើតឡើង​ចំពោះ​រាង​កាយ​យើង? ថ្ងៃនេះ​យើង​នឹង​ស្រាយ​ច​ម្ង​ល់​ជូន​អ្នក​ទាំងអស់​គ្នា​៖

១. ស្រក​ទម្ងន់​បាន​លឿន​


​ផឹក​តែ​ទឹក​ក្នុង​រយៈពេល ៩ ថ្ងៃ យើង​អាច​សម្រក​ទម្ងន់​បាន​ស្មើនឹង​យើង​រត់​ត្រឹក​ៗ ៨ គីឡូ​ក្នុង​មួយ​ថ្ងៃ​។​

២. បង្កើន​ល្បឿន​មេតា​ប៉ូ​លី​ស និង​បង្កើន​ថាមពល​ក្នុង​ខ្លួន​

​គ្រាន់តែ​ផឹកទឹក​កន្លះ​លី​ត្រ​នៅ​ពេល​ព្រឹក អាច​បង្កើន​មេតា​ប៉ូ​លី​សបាន ២៤%​។​

៣. ខួរក្បាល​ធ្វើការ​បាន​ល្អ​

​ខួរក្បាល​យើង​គឺ ៧៥ ទៅ ៨៥% ជា​ទឹក ដូចនេះ​ផឹកទឹក​ជួយ​ឲ្យ​យើង​ផ្ចង់អារម្មណ៍​បាន​ល្អ​។​

៤. ញ៉ាំ​តិច​ជាង​មុន​

​ទឹក​បង្ក្រាប​ចំណង់​អាហារ ដែល​អាច​ជួយ​យើង​សម្រក​ទម្ងន់​បាន​។​

៥. កម្ចាត់​ជាតិពុល​ពី​រាង​កាយ​បាន​លឿន​

​ទឹក​លាង​សម្អាត​សារធាតុ​មិនល្អ និង​ការពារ​ភាព​ជ្រីវជ្រួញ​។​

៦. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ជា​ច្រើន​

​មាន​ដូច​ជា ជំងឺលើសឈាម បញ្ហា​ប្លោក​នោម និង មហារីក​ពោះវៀន​។​

៧. បេះដូង​ធ្វើការ​បាន​ល្អ​

​ទឹក ៥ កែវ​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​បាន ៤១%​។​

៨. ស្បែក​ប្រែជា​ទន់ និង​ភ្លឺ​ជាង​មុន​

​ទឹក​ជួយ​សម្អាត និង ផ្តល់​សំណើម​ដល់​ស្បែក​។​

៨. សន្សំ​លុយ​បាន​ច្រើន​

​ទឹក​មាន​តម្លៃ​ថោក​ជាង​ភេសជ្ជៈ​ផ្សេង​ៗ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles