អាជ្ញាធរ​ភ្នំពេញ សុំ​ការ​យោគយល់​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ជុំវិញ​ទីតាំង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក រៀបចំ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ

អាជ្ញាធរ​ភ្នំពេញ សុំ​ការ​យោគយល់​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ជុំវិញ​ទីតាំង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក រៀបចំ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ នៅ​ក្នុង​បរិវេណ “​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​” ស្ថិត​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​ជាតិ​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ មាន​សមត្ថកិច្ច​នឹង​ធ្វើការ​រៀបចំ​សម្រួល​ចរាចរណ៍​ជា​បណ្តោះអាសន្ន នៅ​តំបន់​ជុំវិញ​ទីតាំង​មជ្ឈមណ្ឌល ប្រល័យពូជសាសន៍​ជើងឯក ដោយ​ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ជុំវិញ ទីតាំង​ខាងលើ​មេត្តា​យោគយល់ អធ្យាស្រ័យ ដោយ​អនុគ្រោះ ពីព្រោះ​ទីតាំង​ខាងលើ​នេះ​នឹង​មាន​ចរាចរណ៍ មមាញឹក​ខ្លាំង ចាប់ពី​វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី​។


ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដង្កោ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles