សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញអោយមានការធ្វើការសិក្សាស្រាវជ្រាវ កាន់តែច្រើន ដើម្បីជាការចែករំលែកចំណេះដឹង ។

សម្តេចមហាបវរធិបតី បានធ្វើការអំពាវនាវបែបនេះនៅពេលដែលសម្តេចចូលរួមជាអធិបតីភាព នៃកម្មវិធីចែកសញ្ញាបត្រដល់និស្សិត និងគរុសិស្ស នៅថ្ងៃទី២១ ខែឧសភានេះ ។
សម្តេចបានធ្វើការកត់សម្គាល់ អំពីសារសំខាន់ដែលកម្ពុជា ត្រូវបង្កើនការសរសេរ និងសិក្សាស្រាវជ្រាវនេះ ខណ:ដែលការស្រាវជ្រាវជាច្រើនអំពីកម្ពុជា ត្រូវបានសរសេរដោយជនបរទេសច្រើនជាងសរសេរដោយបញ្ញវន្តកម្ពុជាផ្ទាល់៕