ជំងឺមហារីក ៖ បុរសៗត្រូវប្រយ័ត្នថ្លើម ចំណែកស្ត្រីៗត្រូវប្រយ័ត្ន សុដ.ន់

ជំងឺមហារីក ៖ បុរសៗត្រូវប្រយ័ត្នថ្លើម ចំណែកស្ត្រីៗត្រូវប្រយ័ត្ន សុដ.ន់


ជំងឺមហារីក​ថ្លើម គឺ​កំពុង​គំ​រា​.​ម​កំ​ហែ​.​ង​បុរស​កម្ពុជា​ច្រើន​ជាងគេ ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់ ខណ​:​ដែល​មហារីក​សុ​ដ​.​ន់ គឺជា​ការ​គំ​រា​.​ម​កំហែង​ខ្លាំង​ជាងគេ​សម្រាប់​ស្ត្រី ។



ដូច្នេះ បុរស​ៗ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​ថ្លើម​របស់​ខ្លួន ដើម្បី​កុំអោយ​កើត​មហារីក ដូច​ជា កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក និង​ត្រូវ​ហាត់ប្រាណ​ជាដើម ។ ចំណែក​ស្ត្រី​ៗ​វិញ ត្រូវ​ប្រយ័ត្ន​ចំពោះ​មហារីក​សុ​ដ​.​ន់ តាម​រយ​:​ការ​ពិនិត្យ​ទៀងទាត់ ដើម្បី​រក​ឃើញ​ទាន់​ពេលវេលា ។


មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​មួយ​រូប​បាន​និយាយ​ថា ជំងឺមហារីក​ស្ថិត​ក្នុង​ការ​ព្រួយបារម្ភ​របស់​ក្រសួងសុខាភិបាល ដូច្នេះ​ហើយ​បានជា​ក្រសួង​ដាក់​ចេញ​ផែនការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្នុង​ផែនការ​នោះ​បាន​បង្ហាញ​ថា ជំងឺមហារីក​ថ្លើម​កើត​ច្រើន​ជាងគេ ក្នុង​ចំណោម​បុរស ហើយ​ជំងឺមហារីក​សុ​ដ​.​ន់​កើត​ច្រើន​ជាងគេ ក្នុង​ចំណោម​ស្ត្រី​កម្ពុជា ។
សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​គ្រប់​គ្នា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​នេះ​ផង​ដែរ ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles