រាជធានីភ្នំពេញ ៖ ក្រុមប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនីជឺជីតស៊ូកម្ពុជាចំនួន៩រូបបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាThe 2025 ASIAN CHAMPIONSHIP U21&Adult នៅប្រទេសហ្សកដានី ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ(JJIF)។
តាមការឱ្យដឹងពីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាការប្រកួតកីឡាជឺជីតស៊ូជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងដោយJJIFមួយនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ។
ចំណែកអត្តពលិកទាំង៩រូបដែលត្រូវធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះរួមមាន លោកសំអុន បូរមី ប្រតិភូ លោកJASPET MARTIJN PASS គ្រូបង្វឹក លោកOLIVER ROBERT KING មន្ត្រីបច្ចេកទេស កីឡាករមឿនលឹម សុបញ្ញា កីឡាករគង់ម៉ូណា មិថុរ៉ា កីឡាករទូច ពីកក្កដា កីឡាការិនី ទីន សុវណ្ណបូកែវ កីឡាការិនីហេង ស៊ីវហ៊ាង និងកីឡាការិនីគង់ម៉ូណា ជេស៊ីកា៕

