រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ត្រូវបាន គេប្រទះឃើញដេកស្លាប់ទាំងអាក្រាត កាយនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ដែលគេសង្ស័យថា ឃាតកររំលោភៈសេពសន្ធវៈហើយសម្លាប់យកសពទៅដាក់ក្នុងបន្ទប់ទឹក។ គួររំលឹកថា ប្រទះឃើញស.ពក្មេ.ងស្រីម្នាក់ ស្លា.ប់ទាំងអាក្រា.តកាយ ក្នុងបន្ទប់ទឹកសាលាបឋមមួយកន្លែង
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្មេងស្រី ជនរងគ្រោះឈ្មោះវុទ្ធី លីណា អាយុ ១៥ ឆ្នាំ មានលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមព័ត៌មានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះមានអ្នកគ្រូម្នាក់បានចូលបន្ទប់ទឹកមុនគេស្រាប់តែប្រទះឃើញសពក្មេង ស្រីដេកស្លាប់ទាំងអាក្រាតកាយហើយនង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ច។
តាមក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះបានឈប់រៀន១ឆ្នាំមកហើយដោយសារតែស្ថានភាពគ្រួសារក្រីក្រ។បន្ទប់ពីឈប់រៀនក៍បានទៅធ្វើការជាអ្នកមើលកូនអោយគេហើយឍឮដំណឹងថា ឪពុកមិនស្រួលខ្លួន ក៍មកផ្ទះរយះ៥ថ្ងៃប៉ុណ្ណោះ ដោយឪពុកបានទិញខ្សែកប្លាកទីនតម្លៃប្រមាណជាង១០០ដុល្លារអោយ។
តាមក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅវេលាប្រមាណម៉ោង១២យប់ថ្ងៃទី ២០ខែឧសភាឆ្នាំ២០២៥ ក្មេង ស្រី ជនរងគ្រោះក៍បានចាកចេញពីផ្ទះតែពុំចាប់អារម្មណ៍ព្រោះកន្លងមកគាត់តែងតែទៅដេកផ្ទះមិត្តភក្កិ។លុះព្រឹកឡើងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកគ្រូចូលទៅក្នុងបន្ទប់ទឹកប្រទះឃើញសពដេកស្លាប់តែម្តង។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីភ្ញាក់ផ្អើលខ្សែកផ្លាកទីនទូរស័ព្ទមួយគ្រឿងបានបាត់ផងដែរ។
តាមព័ត៌មានបានអោយដឹងថា នៅវេលាម៉ោងជាង១២យប់មានមិត្តភក្កិជនរងគ្រោះបានខលតាមគ្រុប ហ្វេសប៊ុកហើយឃើញជនរងគ្រោះលើកនិងប្រាប់ថា ខ្លួននៅផឹកជាមួយមិត្តភ័ក្រ ប្រុស២នាក់
មិននឹកស្មានថាព្រឹកឡើងជនរងគ្រោះត្រូវបានគេសម្លាប់បែបនេះ។បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញក៏បានចុះត្រួតពិនិត្យកន្លែងកើតហេតុ។
នៅក្បែរបន្ទប់ទឹកនោះគេឃើញស្បែកជើង ជនរងគ្រោះនិងស្បែកជើងផ្ទាត់ប្រុសម្នាក់ដែលគេសង្ស័យថា ក្មេងស្រីរងគ្រោះត្រូវបានឃាតករសម្លាប់ រួចវាយសោររនាំងដែកចូលបន្ទប់ទឹក យកសពជនរងគ្រោះទៅទុកក្នុងបន្ទប់ទឹកទាំងអាក្រាត(ពាក់អាវអត់ខោ)។ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ជនរងគ្រោះត្រូវបានឃាតកររំលោភសម្លាប់ឬយ៉ាងណានោះទេ ដោយសមត្ថកិច្ចជំនាញកំពុងតែធ្វើការត្រួតពិនិត្យ ។
ជុំវិញករណីឃាតកម្មនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដោយហៅអតីតសង្សារជនរងគ្រោះនិងអ្នកពាក់ព័ន្ធមួយចំនួនទៅសាកសួរដោយមានពន្លឺខ្លះៗហើយ ។ ឃាតករអាចជាមិត្តភ័ក្រឬក៏ជាសង្សាររបស់ជនរងគ្រោះតែម្តង ៕



























