ចំនួនទេសចរណ៍ចិនមកកម្ពុជា បានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង៥០ភាគរយ នៅត្រីមាសដំបូង ដើមឆ្នាំ២០២៥ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។
ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅត្រីមាសដំបូង ឆ្នាំ២០២៥ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១,៨៣លានាក់ ភ្ញៀវទេសចរពីចិនមានជាង២៨ ម៉ឺននាក់ ជាមួយនឹងកំណើនប្រមាណជា៥០,៦ភាគរយ ។
ជាមួយនឹងកំណើនជាង៥០ភាគរយនេះគេរំពឹងថា ឆ្នាំ២០២៥ កម្ពុជានឹងទទួលទេសចរចិនមិនតិចជាង១លាននាក់ឡើយ ។
ដោយឡែក ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបជាង៦,៦៦លាននាក់ក្នុងនោះមានភ្ញៀវចិន មានជាង៨៤ម៉ឺននាក់ កើន៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ៕