ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ អ្នកគ្រូក្រមុំម្នាក់ ខណៈដើរចេញពីបន្ទប់ជួលទៅបង្រៀនសិស្សនៅឯសាលាឯកជនមួយ ស្រាប់តែមានអាការៈមិនស្រួលខ្លួន នាងក៏បានស្រែកហៅអ្នកជិតខាងថា «ជួយខ្ញុំផងៗ»បន្ទាប់មកក៏បានគាំងបេះដូងដួលស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេចនៅនឹងមុខបន្ទប់ជួល ដោយគ្មាននរណាម្នាក់ជួយទាន់ឡើយ ។តាមបណ្តោយផ្លូវព្រៃស ជិតផ្សារថ្នល់បត់ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យ៉ាងណាមិញក្រោយទទួលដំណឹងមួយនេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះមកត្រួតពិនិត្យភ្លាមៗផងដែរនិងថែមទាំំំងបានផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសារនៃសពឲ្យមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕



