សង្គ្រាមអ៊ុយក្រែន៖ ខណៈការចរចារវាងក្រុងមូស្គូ និងក្រុងគៀវ ស្ថិតក្នុងភាពទ័លច្រក ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ប្រកាសកាលពីថ្ងៃទី២២ ឧសភា ថា តំបន់ទ្រនាប់មួយនឹងត្រូវបង្កើតនៅតាមបណ្ដោយព្រំដែនជាមួយអ៊ុយក្រែន ។ លោកពូទីនថ្លែងថា ខ្ញុំនិយាយរួចហើយពីការសម្រេចចិត្តនោះ ដើម្បីបង្កើតតំបន់ទ្រនាប់សន្តិសុខចាំបាច់តាមបណ្ដោយព្រំដែន ។ កងទ័ពយើងពេលនេះ កំពុងបំពេញភារកិច្ចនោះ ។
បណ្ដាប៉ុស្តិ៍បាញ់ប្រហាររបស់សត្រូវត្រូវបំបាត់ចោល ហើយការងារនេះកំពុងអនុវត្ត ។ ប្រមុខវិមានក្រឹមឡាំងលើកពីការបង្កើតតំបន់ទ្រនាប់នោះ នៅតំបន់ព្រំដែនគួរស្ក៍បែលហ្គោរ៉ូដ និងព្រីយ៉ានស្ក៍ ។
លោកពូទីនលើកហេតុផលពីការបង្កើតតំបន់បែបនេះ ដោយសារការវាយឆ្មក់ដោយដ្រូននិងសកម្មភាពវិច្ឆេទកម្មនានា និងការវាយប្រហាររបស់បណ្ដាក្រុមស៊ើបការណ៍សត្រូវលើបណ្ដាគ្រឿងម៉ាស៊ីនកសិកម្ម រថយន្តសង្ក្រោះ ហើយបណ្ដានារី និងកុមារបានត្រូវស្លាប់និងរបួស ។
ចំណែកប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ វិញ ក្នុងវីដេអូខេនហ្វេរេនមួយជាមួយមេដឹកនាំអឹរ៉ុបជាច្រើនបានទទួលស្គាល់ថា លោកពូទីនពិតជាមិនចង់ស្វែងរកសន្តិភាព ដោយនៅមានជំនឿថារុស្ស៊ីអាចដណ្ដើមបានជ័យជម្នះក្នុងសង្គ្រាម ។ ទោះបីយ៉ាងនេះក្ដី ក៏លោកបដិសេធការបង្កើនការគាបសង្កាត់លើរុស្ស៊ី ៕
