រន្ធត់ចិត្តពេក ! ក្រោយឃើញករណី រំ.លោ.ភ.និង.ស.ម្លា.ប់.យុវតីម្នាក់នៅក្នុងបន្ទ.ប់ទឹក ធ្វើឲ្យតារាចម្រៀង ពេជ្រ សូលីកា ពោលពាក្យបែបនេះ…

Heang




ករណីរំ.លោ,ភនិងបានសម្លា,ប់យុវតីម្នាក់នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅម្សិលមិញនេះ។ ប្រតិបត្តិការចាប់ក្រុមជនល្មើសទាំង៣នាក់នេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជនល្មើសដៃដល់មានអាយុ១៨ឆ្នាំ ហើយជនដៃដល់ដែលរួមគំនិតអាយុទើបតែ១៥ឆ្នាំ និង ១៦ឆ្នាំ។ ពួកទាំង៣នាក់បានយកថ្នាំងងុយដេកដាក់ចូលភេសជ្ជ:ឱ្យយុវតីរងគ្រោះដែលទើបមានអាយុ១៥ឆ្នាំផឹក ហើយក៏ចាប់រំ.លោភ រួចសម្លាប់នាងដើម្បីប្លន់យកទ្រព្យសម្បត្តិជាខ្សែកររបស់នាង។

យ៉ាងណាមិញក្រោយឃើញយុវតីខាងលើស្លាប់គួរឲ្យរន្ធត់បែបនេះស្រាប់តែតារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សូលីកា បានបង្ហោះសារចូលរួមរំលែកទុក្ខដូច្នេះថា ៖« ​នាងខ្ញុំ សូមចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសព ក្មួយស្រីរងគ្រោះ ផងសូមក្មួយទៅកាន់ទីស្ងប់សុខ នឹង សូមក្មួយទទួលបានភាពយុត្តិធម៌របស់ក្មួយត្រលប់មកវិញឆាប់ៗនេះផង Rest in peace» ៕