ទឹកជំនន់នៅភាគខាងកើតអូស្រ្តាលី បានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងជាង ៥០,០០០នាក់ត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញក្រៅបាន

ទឹកជំនន់នៅភាគខាងកើតអូស្រ្តាលី បានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងជាង ៥០,០០០នាក់ត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញក្រៅបាន

អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ភាគខាងកើតនៃប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២​ ខែឧសភា។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ ក៏នៅមានពលរដ្ឋចំនួន ២នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរអូស្រ្តាលីកំពុងតាមស្វែងរកពួកគេយ៉ាងសកម្មបំផុត។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋអូស្រ្តាលីជាង ៥០,០០០នាក់ផ្សេងទៀតត្រូវជាប់គាំងមិនអាចធ្វើដំណើរចេញទៅរួចនោះទេ ដ្បិតទឹកជំនន់បានហ៊ុមព័ទ្ធលំនៅដ្ឋាននិងផ្លូវថ្នល់នៅក្នុងតំបន់រស់នៅរបស់ពួកគេទាំងស្រុងតែម្តង។ ក្រៅតែពីបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ឥទ្ធិពលទឹកជំនន់ក៏បានបំផ្លាញសម្បត្តិសាធារណៈដូចជា ផ្លូវថ្នល់ ស្ពាន អគារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋអស់ជាច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles