សមិទ្ធផលកូនខ្មែរ! ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចេញដំណើរទៅទទួលមេដាយមាស និងមាសកំពូលបន្ថែម ពី Monde Selection

សមិទ្ធផលកូនខ្មែរ! ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចេញដំណើរទៅទទួលមេដាយមាស និងមាសកំពូលបន្ថែម ពី Monde Selection

(ភ្នំពេញ)៖ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តសាងស្នាដៃលើឆាកអន្តរជាតិ ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ជិត ២០ រូប មកពីផ្នែកផ្សេងៗ បានរួមដំណើរទៅប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ដើម្បីទទួលយកមេដាយមាស និង មាសកំពូល (Gold and Grand Gold Awards) ពីស្ថាប័នវាយតម្លៃលើគុណភាពពិភពលោក Monde Selection។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានជំនួបជាមួយដៃគូសហការណ៍នៅសហគមន៍អ៊ឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក ឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិ ក្នុងការផ្គត់ផ្គង់ផ្កាហឹបសម្រាប់ឧស្សាហកម្មផលិតស្រាបៀរ ក៏ដូចជាជំនាញលើបច្ចេកទេស និងគ្រឿងផ្សំលើរសជាតិភេសជ្ជៈផងដែរ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗនៅទ្វីបអ៊ឺរ៉ុបលើកនេះ មិនត្រឹមតែទៅទទួលស្នាដៃថ្មីរបស់ខ្មែរ និងពង្រឹងភាពស៊ីសង្វាក់ជាមួយដៃគូអាជីវកម្មក្រៅប្រទេសនោះទេ តែក៏ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យបុគ្គលិករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយល់ដឹងច្បាស់ពីដំណើរការផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមនានា ពីដៃគូក្រៅប្រទេស ក៏ដូចជាចាប់យកបទពិសោធន៍ថ្មីៗ ពីគ្រប់ប្រទេសអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពស្តង់ដារបស់ក្រុមហ៊ុនខ្មែរ ឱ្យកាន់តែខ្លាំង៕

administrator

Related Articles