ភ្នំពេញ៖ GANZBERG សហការជាមួយទូរទស្សន៍ Town Full HD TV បានបង្កើតមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ដែលមានការប្រគំតន្រ្តី និងប្រដាល់គុនខ្មែរទៅគ្រប់រាជធានីខេត្តរយៈពេល 2ថ្ងៃពេញរៀងរាល់សប្តាហ៍។
ហើយនៅសប្តាហ៍នេះ ថ្ងៃទី 24-25 ឧសភា GANZBERG Kun Khmer Tour Concert នឹងធ្វើដំណើរទៅកាន់ស្រុកពួកខេត្តសៀមរាប ជាមួយវត្តមានកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបដូចជា លោក Zedes លោកសុគន្ធថេរ៉ាយុ កញ្ញាស៊ីរីកា លោកHan Record និងកញ្ញា Bee Emm ពិសេសការប្រកួតប្រដាល់គុនខ្មែរជាមួយជំនួបកីឡាករទាំងជាតិនិងអន្តរជាតិជាច្រើនគូទៀតផង។
ការប្រគំតន្ត្រីនិងប្រដាល់គុនខ្មែរនេះ ចាប់ផ្តើមពីម៉ោង 7យប់តទៅ និងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HD TV និង Page ផ្លូវការ Beer GANZBERG៕