លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធទូរស័ព្ទ iPhone ដែលផលិតនៅក្រៅទឹកដីអាមេរិកក្នុងរយៈអត្រា ២៥%

លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធទូរស័ព្ទ iPhone ដែលផលិតនៅក្រៅទឹកដីអាមេរិកក្នុងរយៈអត្រា ២៥%

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធចំពោះទូរស័ព្ទ iPhone ដែលផលិតនៅក្រៅទឹកដីអាមេរិកក្នុងរយៈអត្រារហូតដល់ ២៥% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែឧសភា។ តាមរបាយការណ៍មួយបានបង្ហាញថា ជាមធ្យមមានទូរស័ព្ទ iPhone ប្រមាណជា ៦០លានគ្រឿងត្រូវបានលក់នៅក្នុងទីផ្សារអាមេរិកជារៀងរាល់ឆ្នាំ។

យ៉ាងណាក្តី នៅក្នុងទូរស័ព្ទទូរស័ព្ទទាំងអស់នោះគឺគ្មានទូរស័ព្ទមួយគ្រឿងណាផលិតនៅក្នុងសហរដ្ឋអាមេរិកឡើយ ដ្បិតក្រុមហ៊ុន Apple មានរោងចក្រដំឡើងទូរស័ព្ទ iPhone នៅតាមបណ្តាប្រទេសផ្សេងៗដូចជា ចិន និងឥណ្ឌជាដើម ហើយក្រោយពេលដំឡើងចេញជាទូរស័ព្ទរួចរាល់ ទើបក្រុមហ៊ុនដឹកជញ្ជូនទូរស័ព្ទទាំងនោះទៅលក់នៅអាមេរិក។ សូមបញ្ជាក់ជូនផងដែរថា ហេតុផលដែលក្រុមហ៊ុន Apple សម្រេចជ្រើសរើសសាងសង់រោងចក្រដំឡើងទូរស័ព្ទ iPhone នៅក្រៅសហរដ្ឋអាមេរិក ក៏ព្រោះថាការចំណាយនៅតាមបណ្តាលប្រទេសផ្សេងៗទាំងនោះទាបជាងនៅក្នុងអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

administrator

Related Articles