ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរ នៅតាមផ្លូវជាតិ ឃាត់អ្នកបើកឡានក្រុងជនជាតិវៀតណាម ដើម្បីហៅមកណែនាំ និងធ្វើកិច្ចសន្យា…

Heang




លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរ នៅតាមផ្លូវជាតិ ឃាត់អ្នកបើកឡានក្រុងជនជាតិវៀតណាម ដើម្បីហៅមកណែនាំ និងធ្វើកិច្ចសន្យា ពេលបើកបរតាមផ្លូវ កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលឲ្យស្លាប់ និងរបួស។

នៅតាមបណ្តាញសង្គម ខ្ញុំឃើញបងប្អូនបង្ហោះ ដែលអ្នកបើកឡានក្រុងជនជាតិវៀតណាមខ្លះ បើកឈ្លើយ ជែងខុសគន្លង និងប្រើល្បឿនហួសកំណត់ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។

សូមអរគុណចំពោះវិធានការរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែង ដែលជាចំណែកយ៉ាងខ្លាំងចូលរួមកាត់បន្ថយគ្រោះថ្នាក់តាមផ្លូវ ហើយក៏ជាការព្រមានដល់ជនជាតិវៀតណាមទាំងនោះកុំឲ្យព្រហើន និងត្រូវចេះគោរពច្បាប់ចរាចរណ៍របស់ប្រទេសយើងផងដែរ។