រាជធានីភ្នំពេញ ៖ ខណៈដែលប្រជិតខាង និងបណ្តាប្រទេសមួយចំនួន នៅបានកំពុងរីករាលដាលឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាលត្រៀមគ្រូពេទ្យ និងវ៉ាក់សាំងបង្ការ នៅពេលជំងឺកូវីដ១៩ ផ្ទុះទ្រង់ទ្រាយធំ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងកិច្ចប្រជុំសម្តេចធិបតី បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណី ដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ ។
សម្តេចបានកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី បានកើតឡើងវិញជាច្រើន នៅប្រទេសជិតខាង ខណៈដែលរនៅកម្ពុជា បានចាប់ផ្តើមឆ្លងឡើងវិញដែរ ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដួស ដែលយន្តការ-កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកលហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម ៕








