កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Park Bo Gum គឺជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព ដែលមានរូបរាងសង្ហានិងពហុជំនាញ ដោយលោកក៏ពូកែវោហាសព្ទធ្វើជាពិធីករផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Bo Gum បានចេញមុខមកសារភាពចំៗនៅក្នុងកម្មវិធី The Seasons ថា លោកធ្លាប់បានលង់ស្នេហ៍នឹងតារាស្រីមកពីក្រុមចម្រៀង KPOP មួយកាលពីពីរឆ្នាំមុន។

កាលណោះគឺឆ្នាំ២០២៣ ដែល Bo Gum បានបង្ហាញវត្តមានពិសេសក្នុងកម្មវិធី Music Bank នៅប្រទេសម៉ិចស៊ិច ដែលក្នុងកម្មវិធីនេះដែរក៏មានការចូលរួមច្រៀងពីសំណាក់ក្រុមចម្រៀងបុរសនារីជាច្រើន ក្នុងនោះក៏មានក្រុម (G)I-DLE) ដែលពេលនេះប្ដូរឈ្មោះមក i-dle ដែរ។


ក្នុងនោះលោកបានសារភាពថា លោកបានលង់ស្នេហ៍លើតារាស្រីឈ្មោះ Minnie ជាសមាជិកម្នាក់ក្នុងក្រុមនោះ ដោយគ្រាន់តែឃើញនាងភ្លាមៗ គឺដូចជាការឃើញភ្លាមស្រលាញ់ភ្លែតអ៊ីចឹង ប៉ុន្តែលោកពុំបានបន្ថែមថាអារម្មណ៍មួយនេះគ្រាន់តែជាការសរសើរមួយពេលឬយ៉ាងណានោះឡើយ៕


ប្រភព៖ koreaboo