ឃាត់ខ្លួនក្មេងទំនើ.ង៣នាក់កា.ប់គ្នារងរបួសធ្ងន់ស្រាលនៅមុខ KTV មួយកន្លែងនៅខណ្ឌ​ពោធិ​សែន​ជ័យ

ឃាត់ខ្លួនក្មេងទំនើ.ង៣នាក់កា.ប់គ្នារងរបួសធ្ងន់ស្រាលនៅមុខ KTV មួយកន្លែងនៅខណ្ឌ​ពោធិ​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​បាន​៣​នាក់​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​កា​.​ប់​គ្នា នៅ​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ស្រាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ នៅ​មុខ KTV មួយ​កន្លែង​យីហោ តន្ត្រី​ឫស្សី​មាស តាម​បណ្ដោយ​ផ្លូវ​២០០៤​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ដែល​រង​ការ​ខូចខាត​មាន​២​គ្រឿង ទី​១ ម៉ាក​ហុង​ឌ្រី​ម សេរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1I-5777 ។ ទី​២ ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1kH-5255 បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជិះ​បុ​.​ក​គ្នា​ដួល​ត្រូវ​បាន​ឃាត់ខ្លួន​បាន ។


ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​នារី​ៗ​បម្រើ​ការងារ​នៅ​ក្នុង​ខេ​ធី​វី​ខាងលើ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ក្មេង​ទំនើ​.​ង​មួយ​ក្រុម​ជិះ​ម៉ូតូ​៧​ទៅ​៨​គ្រឿង ប្រដាប់​ដោយ​កាំបិត​បុ័ងតោ និង​ដំបង ព្រមទាំង​ថ្ម​ក្រឡឹង ឆ្វែល​ទៅ​មក​ជា​ច្រើន​ដង ស្រាប់តែ​នាំ​គ្នា​ធ្វើ​សកម្មភាព​ឈប់​ម៉ូតូ​ចុះ​ទៅ​កា​.​ប់​ភាគី​ក្មេង​១​ក្រុម​ទៀត ដែល​បម្រើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​ខាងលើ មានការ​តដៃ​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ រយះ​ក្បាល និង​ស្រាល​ជា​ច្រើន​នាក់ បន្ទាប់​មក​ក្មេង​ទំនើ​.​ង​ទាំងនោះ​បានកា​.​ប់​ច​ញ្ច្រាំ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង រង​ការ​ខូចខាត​យ៉ាងដំណំ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ចំណែក​បក្សពួក​ផ្សេង​ទៀត​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មេង​ទំនើ​.​ង​ទាំង​៣​នាក់​ខាងលើ យក​ទៅ​ប៉ុស្តិ៍​សាកសួរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles