មុននេះបន្តិច យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេក Flow Rap.Tv បានឱ្យដឹងថា គណនី IG “Swing the sword” បានធ្វើការទាក់ទងមក វណ្ណដា ដោយផ្ទាល់ថា លោកចង់សហការណ៍ផលិត music ជាមួយវណ្ណដា ព្រោះលោកមើលឃើញថា បទចម្រៀងវណ្ណដា មានភាពលេចធ្លោ និងមានភាពឆ្នៃប្រឌិត។
គួររំលឹកផងដែរថា ម្ចាស់គណនីនេះគឺជា main producer របស់ 21 savage ដែលជាម្ចាស់បទ alot, redrum, ricflair drip, bank account មិនត្រឹមតែប៉ុណ្ណោះលោកគឺបាន ផលិតបទផ្សេងៗទៀត ដែលទើបនឹងចេញថ្មីៗនេះគឺ Blick sum (latto& playboi carti), now were strangers (central cee)។
ជាមួយគ្នានេះ ដំណឹងដែល Swing the sword ទាក់ទងមកចង់ធ្វើការជាមួយនឹង វណ្ណដា នេះក៏ត្រូវបានចែកចាយដោយ វណ្ណដា ផ្ទាល់នៅលើ Instagram Story ហើយទន្ទឹមនឹងនេះ អ្នកគាំទ្រ និងមហាជនក៏ទន្ទឹងរង់ចាំការសហការវាង main producer ដ៏ល្បី និងតារាចម្រៀងរ៉េបដ៏មានសមត្ថភាពរបស់កម្ពុជា នេះផងដែរ។
ប្រភព៖ Flow Rap.Tv