កម្មករកម្ពុជាធ្វើការនៅថៃចំនួនជិត៧០ភាគរយ មានជំងឺស្ត្រេស ឬបាក់ទឹកចិត្ត

កម្មករកម្ពុជាធ្វើការនៅថៃចំនួនជិត៧០ភាគរយ មានជំងឺស្ត្រេស ឬបាក់ទឹកចិត្ត

ជំងឺផ្លូវចិត្ត ពិសេស​ស្ត្រេ​ស និង​បាក់ទឹកចិត្ត កំពុង​ធ្វើបាប​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​នោះ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កម្មករ​កម្ពុជា​នៅ​ប្រទេស​ថៃ ចំនួន​រហូត​ដល់​ជិត​៧០​ភាគរយ​មាន​បញ្ហា​ផ្លូវចិត្ត ។

នេះ​បើ​យោង​តាម​គ្រូពេទ្យ​ជំនាញ ជំងឺផ្លូវចិត្ត​ម្នាក់ បាន​ប្រាប់​កោះសន្តិភាព ដោយ​និយាយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ​២០២០ ។ វេជ្ជបណ្ឌិត​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ដូចដែល​របាយការណ៍​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ជំងឺផ្លូវចិត្ត គឺជា​រការ​គំ​រា​.​ម​កំ​ហែ​.​ង​មួយ ចំពោះ​ប្រជាជន​កម្ពុជា ។


លោក​និយាយ​បន្ថែម​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​មួយ នៅ​ឆ្នាំ​២០២២ ដែល​បាន​សម្ភាសន៍​កម្មករ​កម្ពុជា​ចំនួន​១២០០​នាក់ នៅ​ប្រទេស​ថៃ បាន​បង្ហាញ​ថា ពួក​គេ​ជាង​៦៧​ភាគរយ មាន​បញ្ហា​ស្ត្រេ​ស និង​ជាង​៦៩​ភាគរយ មាន​បញ្ហា​បាក់ទឹកចិត្ត ។

វេជ្ជបណ្ឌិត​រូប​នេះ​និយាយ​បន្ថែម​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ មាន​ទំហំ​តូច​នៅឡើយ ប៉ុន្តែ​វា​ក៏​ជា​អ្វី​ដែល​យើង​គួរ​យកចិត្តទុកដាក់ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត អំពី​បញ្ហា​ជំងឺផ្លូវចិត្ត​នៅ​កម្ពុជា ។ គេ​ប៉ាន់​ស្មានថា មាន​កម្មករ​កម្ពុជា​ប្រមាណ​១,៥​លាន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles