រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា នៅព្រឹកនេះ ក្មេងស្រីជាសិស្សម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកនៅក្នុងសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកនៅរាជធានីភ្នំពេញ។
ទាក់ទិននឹងករណីខាងលើនេះដែរ គេពុំដឹងថាជាករណីអ្វីនៅឡើយទេ ប៉ុន្តែគេសង្ស័យថាជាករណីរំលោភហើយសម្លាប់ ដោយសារសភាពសពក្មេងស្រីរងគ្រោះរូបនោះត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលគេបើកទ្វារបន្ទប់ទឹកទៅឃើញសពក្មេងស្រីរងគ្រោះ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញមិនទាន់ធ្វើការត្រួតពិនិត្យនៅឡើយ ។
ក្មេងស្រីរងគ្រោះឈ្មោះ វ.ល.ណ អាយុ១៥ឆ្នាំ មានលំនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបានចាកចេញពីផ្ទះនៅវេលាម៉ោង១២យប់ថ្ងៃទី 20ខែឧសភាឆ្នាំ 2025។ លុះព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២៥ នៅពេលដែលលោកគ្រូចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពក្មេងស្រីរងគ្រោះដេកស្លាប់តែម្តង។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕



















