នាំគ្នា​សម្រុ.កជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ៗ ​ខណៈផ្ទះ​១​ខ្នង​និង​សម្ភារៈ​ត្រូវភ្លើង​ឆេះ​អស់ទាំង​ស្រុង

នាំគ្នា​សម្រុ.កជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ៗ ​ខណៈផ្ទះ​១​ខ្នង​និង​សម្ភារៈ​ត្រូវភ្លើង​ឆេះ​អស់ទាំង​ស្រុង

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​និង​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ ព្រមទាំង​ម៉ូតូ​៣​គ្រឿង​ ។

ហេតុការណ៍នេះ​បានកើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​នៅ​ភូមិ​ក្រ​មល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។


ប្រជាពលរដ្ឋ​ប្រាប់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ​ឃើញ​អណ្តាតភ្លើង​ឆេះ​នៅ​លើ​ផ្ទៈ​ហើយ​អ្នក​ជិតខាង​នាំ​គ្នា​សម្រុក​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ប្រមាណ​២​ទៅ​៣​នាក់​និង​ម៉ូតូ​ដាក់​ក្រោម​ផ្ទៈ​ចំនួន​៣​គ្រឿង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​តែ​សំណាងអាក្រក​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​ក្នុង​ផ្ទៈ​អស់ទាំង​ស្រុង​រយៈពេល​ក​ន្លៈ​ម៉ោង​។

កម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​និង​ប៉ុស្តិ៍​នគរបាល​ឃុំ​រហាត់ទឹក​និង​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​បាន​ជួយ​អន្តរាគមន៍​ពន្លត់​តែ​សោកស្តាយ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​គ្មាន​អ្នក​រង​គ្រោះ​តែ​ប្រជាពលរដ្ឋ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​មាន​ជំងឺ​និង​ចៅ​២​ទៅ​៣​នាក់​បាន​រួច​ផុត​អគ្គី​ភ័យ​ឆាបឆេះ​។

កម្លាំង​ជំនាញ​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​ឆាបឆេះ​បង្ក​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​អោយ​ឆាបឆេះ​ឡើង​នៅ​លើ​ផ្ទៈ​ហើយ​ឆេះ​រាលដាល​ឆេះ​អស់ទាំង​ស្រុង​ផ្ទៈ​១​ខ្នង​ឈើ​ប្រក​ស័ង្កសី​ជ​ញ្ជាំ​ក្តា​ដែល​មាន​ទទឹង​៦​ទៅ​៧​ម៉ែត្រ​និង​បណ្តោយ​៨​ទៅ​៩​ម៉ែត្រ​ដែល​មាន​ត​សំ​យ៉ាប​មក​ខាង​មុខ និង​ការ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង​និង​ជួយ​អន្តរាគមន៍​បាន​ស្ត្រី​ម្នាក់​និង​ក្មេង​២​ទៅ​៣​នាក់​និង​ម៉ូតូ​៣​គ្រឿង​។

កម្លាំង​អន្តរាគមន៍​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​គឺ​ម្ចាស់​មិន​បាន​នៅ​ផ្ទៈ​២​នាក់​ប្តី​ប្រពន្ធ​រវល់​ទៅ​ដេក​នៅ​ស្រែ​ហើយ​អោយ​ម្តាយ​ចាស់​មាន​ជំងឺ​និង​ក្មួយ​២​ទៅ​៣​នាក់​ដេកចាំ​ផ្ទៈ​ម្ចាស់​មានឈ្មោះ រ៉ា ភេទ​ប្រុស​អាយុ​ជិត​៦០​ឆ្នាំ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ តី អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​៕(

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles