ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងលិចស្រូវប្រជាកសិករ២ស្រុក/ក្រុងជាច្រើនហិកតាត្រូវបានអភិបាលខេត្តបន្ទាយមានជ័យយកគ្រឿងចក្រកាយរំដោះមុខទឹកកាលពីថ្មីៗនៅស្រុកស្វាយចេកនិងក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋបានប្រាប់ថា៖នៅពេលមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនមេបណ្តាលជំនន់ទឹកភ្លៀងជនលិចស្រូវនិងដំឡូងមីជាច្រើនហិកតាប្រឈមការខូចមានឃុំស្លរក្រាម ស្រុកស្វាយចេក ជាប់ព្រំដែលសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណទើបប្រជាកសិកររាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ.សង្កាត់សុំអោយជួយអន្តរាគមន៍ដើម្បីបញ្ជៀសទឹកលិចលង់ស្រូវនិងដំឡូងមី។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយរាយការណ៍ជូនអាជ្ញាធរឃើញវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញចុះមកពិនិត្យនិងយកគ្រឿងចក្រកាយរំដោះទឹកធ្លាក់ចូលប្រឡាយប្រព័ន្ធមេដើម្បីរំដោះទឹកហើយសុំថ្លែងអំណគុណចំពោះអភិវបាលខេត្តបន្ទាយមានជ័យ និងមន្ទីជំនាញដែលបានជួយអន្តរាគមន៍បានទាន់ពេល។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយមានភ្លៀងធ្លាក់ជាច្រើនមេនៅខេត្តបន្ទាយមានជ័យឃើញស្ថានជំនន់ទឹកភ្លៀងបានជន់លិចស្រែស្រូវ និងដំណាំប្រជាកសិករនៅស្រុកស្វាយចេកជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ ហើយលោកបានដឹកនាំមន្ត្រីជំនាញចុះអន្តរាគមន៍យកគ្រឿងចក្រកាយរំដោះទឹកបញ្ជៀសការលិចលង់ និងនៅស្រុកអូរជ្រៅត្រូវអាជ្ញាធរចុះជួយអន្តរាគមន៍កាយរំដោះទឹកធ្លាក់ចូលប្រឡាយដូចគ្នា ហើយសុំអោយអាជ្ញាធរមូលដ្ឋានស្រុក-ក្រុងត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកការពារការជន់លិចជំនន់ទឹកភ្លៀងដូចជាដំណាំកសិកម្ម៕









