រត់គេ.ចខ្លួនជាង២ឆ្នាំ ចុងក្រោយជា.ប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅដដែល

រត់គេ.ចខ្លួនជាង២ឆ្នាំ ចុងក្រោយជា.ប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅដដែល

រាជធានី​ភ្នំពេញ ៖ ចាប់​បាន​ហើយ​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ​.​ន បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​រយៈពេល​ជាង​២​ឆ្នាំ ចុង​ក្រោយ​ត្រូវ​ជាប់​ខ្នោះ​របស់​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។

ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​នាវ​រលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​កោះន​រា ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។


ជនសង្ស័យ​មានឈ្មោះ គង់ សុធា​រ៉ា ( ហៅ​គ្នី​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ទីកន្លែង​កំណើត​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ ជនសង្ស័យ​ម្នាក់​បាន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​០២ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្រប​ពេល​សមត្ថកិច្ច​កំពុង​ល្បាត​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​តំបន់​កោះន​រា ខណៈនោះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ប្រដេញ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​នគរបាល​អធិការ​ខណ្ឌ​ច្បារ​អំពៅ​កសាង​សំណុំ​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles