អតិថិជនដែលស្នើកម្ចីពី ធនាគារ ជីប ម៉ុង អាចទិញធានារ៉ាប់រងសម្រាប់ការពារកម្ចីរបស់ខ្លួនក្នុងតម្លៃពិសេសពីក្រុមហ៊ុនFWD Cambodia

អតិថិជនដែលស្នើកម្ចីពី ធនាគារ ជីប ម៉ុង អាចទិញធានារ៉ាប់រងសម្រាប់ការពារកម្ចីរបស់ខ្លួនក្នុងតម្លៃពិសេសពីក្រុមហ៊ុនFWD Cambodia

អតិថិជនធនាគារ ជីប ម៉ុង នឹងទទួលបានការបញ្ចុះតម្លៃ30% លើកញ្ចប់ការពារកម្ចីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia។ ការផ្ដល់ជូនពិសេសនេះ មិនមែនធ្វើឡើងដើម្បីទាញប្រាក់ចំណេញចូលទៅធនាគារនោះទេ តែជាការបញ្ជាក់យ៉ាងច្បាស់ថាធនាគារ ជីប ម៉ុង មិនត្រឹមតែជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជននោះទេ តែក៏ជាធនាគារដែលតែងតែគិតគូរ យ៉ាងហ្មត់ចត់ និងការពារដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង គ្រប់វិនាទី និងគ្រប់ពេលវេលា។

ធនាគារ ជីប ម៉ុង និង FWD Cambodia តែងតែផ្តោតលើអត្ថប្រយោជន៍របស់អតិថិជនជាគោល ដោយបានដាក់នូវការផ្តល់ជូនពិសេសនេះដែលមានចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។​ កញ្ចប់ការពារកម្ចី មួយនេះ នឹងជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជនកម្ចីទាំងអស់នៅធនាគារ ជីប ម៉ុង ដែលអាចទទួលបានការការពារមិនថានៅក្នុងរយៈពេលខ្លី ឬវែង ហើយការបង់ប្រាក់ដើម្បីធានានោះ គឺមានភាពងាយស្រួលនិងត្រឹមតែមួយលើកតែប៉ុណ្ណោះ។ FWD Cambodia នឹងទូទាត់បំណុលជំនួសលោកអ្នកប្រសិនបើអតិថិជនជួបរឿងស្មានមិនដល់ដែលប៉ះពាល់ដល់អាយុជីវិត ឬធ្លាក់ខ្លួនពិការជាអចិន្រ្តៃយ៍ ដោយធានាថាគ្រួសាររបស់អតិថិជនអាចបន្តជីវិតមួយដែលអតិថិជនចង់បានសម្រាប់ពួកគាត់។

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។

សម្រាប់ព័ត៌មានលម្អិតពីសេវាកម្មនេះអាចទំនាក់ទំនងទៅកាន់លេខ៖
081 811 911 ឬ 066 811 911។

សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank

administrator

Related Articles