លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២៥។

ដោយក្នុងនោះ ក្រុមគ្រូពេទ្យឯកទេសរោគកុមាររបស់សមាគមបានពិនិត្យ និងសន្និដ្ឋានថាកុមារ សែន សុបញ្ញា ភេទប្រុស អាយុ ៨ឆ្នាំ អាចនឹងមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ រួចក៏បានបញ្ចូនកុមារាមកកាន់មន្ទីរពេទ្យកុមារជាតិជាបន្ទាន់។

បន្ទាប់ពីទទួលបានលទ្ធផលឈាម និងរូបភាពវេជ្ជសាស្ត្រ គឺកុមារាពិតជាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ (Dengue hemorrhage with shock) ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាកក្រុមគ្រូពេទ្យ ផ្នែកសង្គ្រោះបន្ទាន់(Emergency) ផ្នែកសង្គ្រោះកំរិតធ្ងន់(ICU) និងផ្នែកជំងឺគ្រុនឈាម នៃមន្ទីរពេទ្យកុមារជាតិ រយៈពេលជិត ១០ថ្ងៃ ឥឡូវនេះកុមារាបានជាសះស្បើយនិងបានអនុញ្ញាតិអោយត្រលប់ទៅទីស្នាក់វិញ។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងពីរបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុង ការព្យាបាលធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃជូនអាណាព្យាបាលកុមារាផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារកុមារាមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles