មនុស្ស ១៤នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស​ ដោយសារឥទ្ធិពលខ្យល់ព្យុះនៅប៉ាគីស្ថាន

មនុស្ស ១៤នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស​ ដោយសារឥទ្ធិពលខ្យល់ព្យុះនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលខ្យល់ព្យុះ ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែឧសភា។ ក្រៅតែពីបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិមួយនេះក៏បានបណ្តាលឱ្យមានអ្នករងរបួសជាង ១០០នាក់ផ្សេងទៀតផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា ខ្យល់ព្យុះដ៏គ្រោះថ្នាក់ខាងលើនេះត្រូវបានគេដាក់ឈ្មោះឱ្យថា “ខ្យល់ព្យុះ Fierce” បានបោកបក់ឆ្លងកាត់ខេត្ត Punjab មកកាន់ខេត្ត Khyber-Pakhtunkhwa ក្នុងល្បឿនយ៉ាងលឿន ហើយឥទ្ធិពលរបស់ព្យុះក៏បានបណ្តាលឱ្យមានរន្ទះបាញ់ ដើមឈើជាច្រើនត្រូវដួលរលំ ដំបូលអគារមួយចំនួនត្រូវរបើកធ្លាក់មកដី និងបង្គោលខ្សែភ្លើងជាច្រើនត្រូវដួលរលំផងដែរ។ ប្រភពខាងលើបានបន្តថា ខ្យល់ព្យុះដ៏គ្រោះថ្នាក់នេះបាកើតឡើងក្រោយប្រទេសប៉ាគីស្ថានបានប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតមួយ ពោលគឺអាកាសធាតុបានកើតឡើងដល់កម្រិត ៤៥អង្សាសេកាលពីប៉ុន្មានថ្ងៃមុននេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

administrator

Related Articles