(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់តម្កល់ «ព្រះពុទ្ធបដិមា» នេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញពិនិត្យ ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា ចម្លាក់បដិមាចំនួន ២០០ នៅបរិវេណ អាកាសយានដ្ឋាន អន្តរជាតិតេជោ ហើយនឹងមានក្រុមហ៊ុនកំពុងរៀបចំដាក់បដិមាព្រះពុទ្ធដ៏ធំមួយទៀត បន្ទាប់ពីនិមន្ត សម្ដេចសង្ឃរាជ អំ លឹមហេង យាងទតទីតាំងដាក់បដិមាព្រះពុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ៕
ប្រភព៖ ក្រសួងធម្មការ និងសាសនា