ទីផ្សារលក់រថយន្ត Tesla នៅអឺរ៉ុបបានធ្លាក់ចុះជាង ៥០% ខណៈទីផ្សារលក់រថយន្តចិនកំពុងស្ទុះឡើង

ទីផ្សារលក់រថយន្ត Tesla នៅអឺរ៉ុបបានធ្លាក់ចុះជាង ៥០% ខណៈទីផ្សារលក់រថយន្តចិនកំពុងស្ទុះឡើង

បារាំង៖ ការលក់រថយន្តរបស់ក្រុមហ៊ុនលោកមហាសេដ្ឋី Elon Musk គឺរថយន្តម៉ាក Tesla នៅក្នុងទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង ៥០% បើគិតត្រឹមខែមេសា ឆ្នាំ២០២៥ នេះ ដោយធៀបទៅនឹងរបាយការណ៍លក់របស់ក្រុមហ៊ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី២៧ ខែឧសភា។ ស្របពេលដែរទីផ្សារលក់រថយន្តអគ្គីសនីម៉ាក Tesla បានធ្លាក់ចុះ​ទីផ្សារលក់រថយន្តអគ្គីសនីរបស់ក្រុមហ៊ុនចិនបានកំពុងតែស្ទុះឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុប។

បើតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានបង្ហាញថា នៅក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ រថយន្តអគ្គីសនីម៉ាក Tesla គ្រប់មូដែលត្រូវបានលក់ចេញក្នុងចំនួនត្រឹមតែ ៥,៤៧៥ គ្រឿងប៉ុណ្ណោះ ពោលគឺមានការធ្លាក់រហូតដល់ ៥២% បើធៀបទៅនឹងរយៈពេលលក់ដូចគ្នាកាលពីឆ្នាំមុន។ ប្រភពខាងលើបានបន្តថា ទីផ្សារលក់រថយន្ត Tesla នៅអឺរ៉ុបកំពុងមានការប្រគួតប្រជែងយ៉ាងខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនដូចជា ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន BMW ក្រុមហ៊ុន Renault និងជាពិសេសនោះគឺក្រុមហ៊ុន BYD (Build Your Dream ) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដ៏ធំរបស់ប្រទេសចិនតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

administrator

Related Articles