អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី នឹងទទួលបានការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គម ពីដៃគូមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) ! 

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី នឹងទទួលបានការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គម ពីដៃគូមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) ! 

ជាការឆ្ពោះទៅធ្វើធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការ ឬប្រកបមុខរបរបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាល បានកំណត់យកចិត្តទុកដាក់ជួយទាំងដើមទុន បច្ចេកទេស និងចំណេះដឹងបទពិសោធន៍ផ្សេងៗនោះ ពេលនេះក្រសួងការងារ ចាប់ផ្ដើមភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយ មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) ហើយ ដើម្បីជួយជ្រោមជ្រែងដល់អ្នកប្រកបរបរ ឬបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការបង្កើតសិក្ខាសាលា ពិភាក្សា ស្វែងរកដៃគូ ផ្ដល់ចំណេះដឹងបទពិសោធន៍ និងជាពិសេសដើមទុន។


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន (Supporting Grass Roots Activities – SGRA) តាមរយៈបណ្ដាញនិយោជក និងកម្មករ-និយោជិតអន្ដរជាតិ។ ពិធីចុះហត្ថលេខា MoU នេះ ធ្វើឡើងរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយ មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

ចំពោះបេសកកម្មលើ MoU នេះ ស្ថាប័នទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍ ៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ចិការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។

ឯកឧត្តម ហេង សួរ បានថ្លែងឱ្យដឹងថា មូលនិធិ JILAF បានចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើគម្រោង SGRA នេះ តាំងពីឆ្នាំ២០១៩មក ពិសេសដោយផ្ដោតសំខាន់លើអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាថា មិនមានកម្មករ-និយោជិតណាម្នាក់ ត្រូវបានទុកចោលឡើយ សូម្បីតែអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

administrator

Related Articles