បុរសម្នាក់បើករថយន្តបំបុ-កក្បួនដង្ហែពាន Premier League របស់ក្លិបបាត់ទាត់ Liverpool បណ្តាលឱ្យមនុស្ស ២៧នាក់រងរបួស

បុរសម្នាក់បើករថយន្តបំបុ-កក្បួនដង្ហែពាន Premier League របស់ក្លិបបាត់ទាត់ Liverpool បណ្តាលឱ្យមនុស្ស ២៧នាក់រងរបួស

អង់គ្លេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៧នាក់បានរងរបួស​នៅក្នុងហេតុការណ៍មានបុរសម្នាក់បានបើករថយន្តទៅបំបុកហ្វូងមនុស្ស ដែលជាក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៧ ខែឧសភា។ ហេតុការណ៍អកុសនេះបានកើតឡើតនៅតាមបណ្តោយផ្លូវ Water Street ជាទីកន្លែងដែលមានក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool រាប់ពាន់នាក់ជួបជុំគ្នា និងដើរដង្ហែតាមដងផ្លូវ ដើម្បីអបអរក្នុងឱ្យកាសដែលក្លឹបបាល់ទាត់ Liverpool បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។

បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់បន្ថែមថា នៅក្នុងចំណោ​មជនរងគ្រោះទាំង ២៧នាក់ខាងលើនេះ គឺអ្នកមានជនរងគ្រោះចំនួន ២បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះក៏មានជនរងគ្រោះចំនួន ៤នាក់ជាកុមារផងដែរ។ ភ្លាមៗក្រោយពេលកើតហេតុ ប៉ូលិសអង់គ្លេសបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើសកម្មភាពបើករថយន្តទៅបំបុកហ្វូងមនុស្សទាំងកម្រោលនេះ ដោយរូបគាត់គឺជាបុរសជនជាតិអង់គ្លេស និងមានអាយុ ៥៣ឆ្នាំ។​ តាមការសន្និដ្ឋានបឋមរបស់ប៉ូលិសបានបង្ហាញថា ហេតុការណ៍នេះហាក់មិនបានពាក់ព័ន្ធជាមួយក្រុមភារវកម្មណាមួយឡើង ហើយវាទំនងជាបានកើតដោយសារតែហេតុផលបុគ្គលប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles