រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន

រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) និងការរៀបចំឱ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ, ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិកា, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងគណៈអភិបាលរាជធានីភ្នំពេញ, តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមស្ប៉ា និងម៉ាស្សាសុខភាព, សមាគមសណ្ឋាគារកម្ពុជា, អង្គការនិងដៃគូអភិវឌ្ឍន៍, តំណាងមកពីគ្រឹះស្ថានសិក្សានានា, លោកគ្រូ អ្នកគ្រូ លោក លោកស្រី លោកអ៊ំ ពូ មីង បងប្អូន សិក្ខាកាម ចំនួន ២៥០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។


ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវិស័យទេសចរណ៍ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)» និងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសមត្ថភាពបុគ្គលិកដែលបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ជាពិសេសបងប្អូន ដែលជាជនមានពិការភាពភ្នែកឱ្យទទួលបាននូវការពង្រឹងសមត្ថភាពបន្ថែមលើចំណេះដឹងថ្មីៗ និន្នាការទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញស្ប៉ា ជំនាញកាយវិភាគវិទ្យា និងសរីរៈវិទ្យាផងដែរ។

ក្នុងឱកាសនេះផងដែរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានកោតសរសើរចំពោះការតស៊ូ ខិតខំរបស់ជនពិការភ្នែក និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមដែលដឹកនាំដោយលោកជំទាវ ញ៉ែម មរកត តំណាងឲ្យក្រសួងកិច្ចការនារី ឯកឧត្ដម ចាប តូ និងក្រុមការងារដែលបានរួមគ្នាកសាងសមិទ្ធផលយ៉ាងច្រើន ដើម្បីឱ្យបងប្អូនជនមានពិការភាពមានកន្លែងស្នាក់នៅ កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារ និងមុខរបរ ជួយដោះស្រាយរាល់ការលំបាកផ្សេងៗពិសេសរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ ដោយជួយសម្របសម្រួលដល់ជនមានពិការភាព ចំពោះការធ្វើប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) ។

ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវិស័យទេសចរណ៍ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)» និងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសមត្ថភាពបុគ្គលិកដែលបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ជាពិសេសបងប្អូន ដែលជាជនមានពិការភាពភ្នែកឱ្យទទួលបាននូវការពង្រឹងសមត្ថិភាពបន្ថែមលើចំណេះដឹងថ្មីៗ និន្នាការទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញស្ប៉ា ជំនាញកាយវិភាគវិទ្យា និងសរីរៈវិទ្យាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រ និងសហការពេញទំហឹងជាមួយសមាគមជនពិការ និងណែនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរទេសចរណ៍ ដៃគូរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងជួយសម្របសម្រួលដោះស្រាយតាមសំណូមពររបស់ជនពិការ និងចេញវិញ្ញាបនបត្រនៃការបណ្តុះបណ្តាលគ្រប់វគ្គដល់សិក្ខាកាមដែលមានពិការភាព។

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមបានបញ្ជាក់ថា កន្លងមកក្រសួងទេសចរណ៍បានសហការណ៍ជាមួយសមាគមតន្រ្តីសំនៀងជនពិការ ក្នុងគោលបំណងចូលរួមចំណែក ក្នុងការពង្រឹង និងបង្កើនសមត្ថិភាពបន្ថែមដល់បុគ្គលិកកំពុងបម្រើការផ្នែកស្ប៉ា និងសុខុមាលភាព ជូនដល់ជនមានពិការភាពភ្នែក និងកាយសម្បទាបានច្រើនវគ្គ។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ បានជម្រាបជូនក្នុងអង្គពិធីថា ក្រសួងកិច្ចការនារីបានយកចិត្តទុកដាក់ក្នុងការលើកកំពស់សិទ្ធិស្រ្តី និងក្មេងស្រីមានពិការភាព ដោយបាន ដាក់បញ្ចូលស្រ្តី និងក្មេងស្រីមានពិការភាពទៅក្នុងក្រុមជនងាយរងគ្រោះ និងបានបើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា ដល់ថ្នាក់ដឹកនាំតាមបណ្តាក្រសួង មន្ទីររាជធានីខេត្តអាជ្ញាធរដែនដី បញ្ជ្រាបយេនឌ័រក្នុងវិស័យពិការភាព លោកជំទាវបានបញ្ជាក់ថា ការងារពិការភាពមិនមែនជាការងាយស្រួលទេ ត្រូវធ្វើដោយអំណត់ព្យាយាម តស៊ូមតិ ចំណាយនូវពេលវេលានិងថវិកាផ្ទាល់ខ្លួន គ្មានសៅរ៍អាទិត្យពីព្រោះបងប្អូនជនមានពិការភ្នែកនិងកាយសម្បទាភាគច្រើនមានការខ្វះខាតក្រីក្រ ពួកគាត់ពិការភ្នែកពិបាករស់នៅណាស់ ត្រូវទាមទារឲ្យមានការចូលរួមទាំងអស់គ្នាដោយប្រើបេះដូង ទឹកចិត្ត ទាំងថ្នាក់ដឹកនាំ សប្បុរសជន ប្រជាពលរដ្ឋ ដើម្បីជួយលើកកំពស់ស្ថានភាពរស់នៅរបស់ពួកគាត់ ពិសេសការបណ្តុះបណ្តាលនូវជំនាញខាងលើមានសារៈសំខាន់ណាស់ គឺ ជាការផ្តល់ឱកាសដល់ជនមានពិការភាពភ្នែក និងកាយសម្បទាដើម្បីយកចំណេះជំនាញទាំងនេះទៅប្រកបមុខរបរនិងការងារនាថ្ងៃអនាគត។ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles