ខេត្តកំពង់ចាម: “ការកសាងប្រទេសមួយរីកចម្រើនបានឆាប់រហ័សនោះដោយសារតែសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍន៍ជាងលឿន ។ផ្ទុយទៅវិញនៅកម្ពុជាក្រោយពីថ្ងៃរំដោះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ” នេះជាប្រសាសន៏លើកឡើងពីសំណាក់ឯកឧត្តម
កែវ រ៉េមី ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ(ICCPR) នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ជាក់ស្ដែងសិទ្ធិមនុស្សបានចាក់ឬសយ៉ាងជ្រៅក្នុងមនសិការនយោបាយនៃមនុស្សរាល់គ្នានៅក្នុងសម័យកាលបច្ចុប្បន្ននេះ។យើងទាំងអស់គ្នាសុទ្ធតែអាចដឹងថារឿងអ្វីដែលល្អ ដែលមនុស្សមានសិទ្ធិក្នុងការទទួលយក និងរឿងអ្វីដែលមិនទទួលយក ហើយគួរជៀសវាង។ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៥ បានចែងថារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ផ្ដេជ្ញាលើកតម្កើងជំរុញគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ដោយគ្មានការប្រកាន់ពូជសាសន៍ ភេទ ភាសានិងសាសនាឡើយ។
ឯកឧត្តមកែវ រ៉េមី ទេសរដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងដែរថា ចំពោះសិក្ខាសាលានេះគឺមានគោលការណ៍សំខាន់ចំនួន៤ក្នុងនោះរួមមានដូចជា÷
១.បង្ហាញពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
២.បង្ហាញពីការអនុវត្តទៀងទាត់នៅកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។
៣.បញ្ជ្រាបការយល់ដឹងដល់ថ្នាក់ក្រោមជាតិឲ្យកាន់តែយល់ដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើសិទ្ធិមនុស្ស។
៤.ជំរុញការចូលរួមរបស់ថ្នាក់ក្រោមជាតិក្នុងការអនុវត្តសង្កេតសេចក្តីសន្និដ្ឋានអនុសាសន៍នៃរបាយការណ៍ជាតិស្ដីពីកតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋនិងនយោបាយ។
ដោយឡែកនៅប្រទេសកម្ពុជាបានទទួលយកតិការសញ្ញាអន្តរជាតិពីសិទ្ធិមនុស្សដោយទទួលយក៨លើ៩ បង្ហាញឲ្យឃើញថាកម្ពុជាទទួលយកនូវការគោរពសិទ្ធិមនុស្សធំណាស់នៅក្នុងតំបន់និងអន្តរជាតិ។បណ្ដាប្រទេសប្រជាធិបតេយ្យខ្លះនៅលើពិភពលោកគេមិនហ៊ានទទួលយកច្រើនដូចនៅកម្ពុជាឡើយ។ហើយការទទួលយកច្រើនបែបនេះគឺជាមោទនភាពរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី








