រឿងព្រលានយន្តហោះថ្មី និងចាស់ ៖ មានអណ្តាតកុំចេះតែគន្លា.ស់

រឿងព្រលានយន្តហោះថ្មី និងចាស់ ៖ មានអណ្តាតកុំចេះតែគន្លា.ស់

មុន​ពេល​រិះគន់ សូម​អាណិត​ដល់​អ្នក​ធ្វើ ។ មាន​អណ្តាត កុំ​ចេះ​តែ​គន្លាស់ ជុំវិញ​រឿង​សម្ភោ​ធ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ តម្លៃ​១.៥០០​លាន​ដុល្លារ​ក៏​ដូច​ជា ជោគវាសនា​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ប្រើប្រាស់​តាំងពី​សម័យ​រាស្ត្រ​និយម ។

មក​ដល់​ពេល​នេះ អ្នកខ្លះ​រិះគន់​ដល់​ការ​ពន្យារពេល​បើក​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ដែល​គ្រោង​ដំណើរការ​នៅ​ខែកក្កដា ប៉ុន្តែ​នៅ​ចុងខែ​ឧសភា​នេះ ស្រាប់តែ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ក៏​បាន​ជូនដំណឹង​ថា អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា រួច​សម្ពោធ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ។ ទាក់ទង​នឹង​ការ​ចេញ​បរិច្ឆេទ​នេះ​មតិ​ខ្លះ​រិះគន់​ថា យក​រឿង​ដឹក​ជញ្ជូន​ជាតិ​មក​លេងសើច​ម្តង​ពេល​នេះ​ម្តង​ពេល​នោះ មិន​ប្រាកដ​មិន​ប្រជា ។

សូម​បញ្ចប់​មតិ​រឿង​នេះ​ទៅ​ពីព្រោះ​កិច្ចការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវអាកាស​នេះ រដ្ឋាភិបាល​មិន​អាច​លេងសើច​បាន​ទេ ពីព្រោះ​វា គឺជា​ជីប​ចរ​មួយ​នៃ​វិស័យ​សេដ្ឋកិច្ចជាតិ ។ សូម​យល់​បញ្ហា និង​ភាព​ចាំបាច់​ពីព្រោះ​ការ​រុះរើ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​មួយ​ទៅ​មួយ​មិន​អាច​ចេះ​តែ​អង្គុយ​ថា​នោះ​ទេ ។ វា​ទាមទារ​ការ​សាកល្បង និង​រៀបចំ​បញ្ហា​នានា​តាំងពី​កត្តា​សុវត្ថិភាព ភស្តុ​ភា​កម្ម សន្តិសុខ ក៏​ដូច​ជា បញ្ហា​ជា​ច្រើន​រាប់​ជំពូ​ល ។ ដូច្នេះ​កុំ​រំអុក​រដ្ឋាភិបាល​ឲ្យ​ធ្វើ​តាម​ខ្លួនឯង​ចង់ ។

ប្រសិនបើ​វា​មាន​បញ្ហា​នោះ វា​នឹង​បង្ករ​នូវ​ផល​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ​ដ៏​សម្បើម ។ អាកាសយានដ្ឋាន​ជា​សរសៃឈាម​នៃ​ទេសចរណ៍​ការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម​ដ៏​ចម្បង​របស់​ប្រទេស​នានា ហើយ​បើ​ដំណើរការ​ទៅ​វា​អាច​មាន​បញ្ហា​ណាមួយ​នោះ​វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​ប្រទេស​ជាតិ ។

សូម​ទុក​ពេលវេលា​សម្រាប់​អ្នកជំនាញ​គេ​ធ្វើការ​តាម​បច្ចេកទេស​ទៅ ។ សម្រាប់​កាលបរិច្ឆេទ​ខាងលើ នៅ​ក្នុង​ករណី​ដែល​ដល់​ពេល​ត្រូវធ្វើ​ប្រតិបត្តិការ​វា​មាន​ហេតុ​មាន​ផល​ដែល​មិន​អាច​នឹង​ប្រតិបត្តិការ​បាន​រដ្ឋាភិបាល​សម្រេចចិត្ត​ពន្យារពេល​ទៀត​ក៏​មិនជា​អ្វី ពីព្រោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​ដំណើរ ការ​តាំងពី​ឆ្នាំ​១៩៥៩ ហើយ​ត្រូវ​បាន​វិនិយោគ​ជា​បន្តបន្ទាប់ ដើម្បី​ទ្រទ្រង់​កំណើន​នៃ​ការ​រីក​ចម្រើន​នៃ​វិស័យ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស នៅ​តែ​អាច​ដំណើរការ​បាន​ដដែល ។

សូម​ទុក​ពេល​ឲ្យ​អ្នកជំនាញ​រៀបចំ​ឲ្យ​បាន​រួចរាល់​សព្វគ្រប់​កុំ​មាន​មាត់​ចេះ​តែ​និយាយ ហើយ​មាន​ដៃ​ចេះ​តែ​សរសេរ រួច​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ។ កិច្ចការ​រុះ​រើប​នេះ គឺ​ត្រូវ​តែ​ដំណើរការ​ដោយ​ហ្មត់ចត់​ពីព្រោះ​ថា វិស័យ​ដឹក​ជញ្ជូន​នៅ​ស្រុក​យើង​ទោះបី​មិន​ដល់​ប្រទេស​ជិតខាង​មែន ប៉ុន្តែ​ក៏​មិន​អន់​ដែរ ដោយ​កាលពី​ឆ្នាំ​២០២៤ កម្ពុជា​អាច​បម្រើសេវា​ដឹក​ជញ្ជូន​ផ្លូវអាកាស​ដល់​ទៅ​ជាង​៥៨​ពាន់​ជើង​ដោយ​ដឹក​ជញ្ជូន​អ្នកដំណើរ​សរុប​ជាង​៦,២ លាន​នាក់ និង​ទំនិញ​សរុប​ជាង​៧៧​ពាន់​តោន ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធ​នឹង​រឿង​ប្រទូស​សា​រ៉ា​យ​គ្នា​អំពី​ជោគវាសនា នៃ​ទីតាំង​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ ក្រោយ​ប្រតិបត្តិការ​ត្រូវ​រើ​ទៅ​កាន់​អាកាស​យាន្ត​ដ្ឋា​ន​ថ្មី​ក៏​ត្រូវ​បាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ប្រកាស​រួច​ហើយ​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

នៅ​ក្នុង​វេទិកា ដែល​បាន​និយាយ​ជា​សាធារណៈ​ថ្មី​ៗ​នេះ​សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ជោគវាសនា របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នឹង​រក្សា​ទុក គឺ​មិន​បាន​បោះបង់​ឫ​ប្រគល់​សិទ្ធិ​វិនិយោគ​ធ្វើ​អ្វី​នៅ​ទីតាំង​នោះ​ទេ ។ អាកាសយានដ្ឋាន​នោះ គឺ​នឹង​ត្រូវ​រក្សា​ទុក​ដើម្បី​ជា​ប្រយោជន៍​ផ្សេង​ៗ​របស់​សាធារណៈ ។

សរុប​ទៅ ដើម្បី​ឲ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់ 4F តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​ដំណើរការ​ស្រួល និង​ជោគជ័យ​នោះ​វា​ចាំបាច់​ត្រូវធ្វើ​អោយ​ប្រាកដ​ថា ពេល​វា​ដំណើរការ​វា​នឹង​មិន​រអាក់រអួល​ឡើយ ។ ដូច្នេះ​ការ​ពន្យារពេល​បន្តិចបន្តួច​មិនមែន​ជា​រឿង​ធំ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles