លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ទទួលបានពានរង្វាន់ “VISIONARY & INNOVATION CEO EXCELLENCE OF THE YEAR 2025”

លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ទទួលបានពានរង្វាន់ “VISIONARY & INNOVATION CEO EXCELLENCE OF THE YEAR 2025”

កាលពីថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ The Era Clinic មានមោទនភាពប្រកាសជាសាធារណៈ ដោយស្ថាបនិក និងនាយកប្រតិបត្តិរបស់ខ្លួន លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី បានទទួលនូវពានរង្វាន់ “VISIONARY & INNOVATION CEO EXCELLENCE OF THE YEAR 2025” ដែលជាការទទួលស្គាល់មួយដ៏មានកិត្តិយស សម្រាប់ភាពជាអ្នកដឹកនាំមានចក្ខុវិស័យ និងការច្នៃប្រឌិតនៅក្នុងវិស័យសម្រស់ និងសុខភាព។


 
គួរបញ្ចាក់ផងដែរថា៖ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំឡើង ដោយសមាគម សហគ្រិនសកល ១ភាគរយ 
(G-1%Club) និងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖
1) ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។
2) ឯកឧត្តមបណ្ឌិត ឌុច ដារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ។
3) ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


 
ក្នុងការជំរុញ The Era Clinic ឲ្យទៅមុខឥតឈប់ឈរ វេជ្ជបណ្ឌិត ហាក់ វត្តី បានបង្កើតស្តង់ដារថ្មីសម្រាប់ វិស័យ សម្រស់ និងសុខភាពនេះ ដោយបន្សំរវាងបច្ចេកវិទ្យាទំនើប និងផលិតផលថែរក្សាស្បែកដែលមានសុវត្ថិភាព និងទទួលស្គាល់ជាសកល។ បេសកកម្មរបស់គាត់ គឺច្បាស់លាស់ ស្វែងរកនូវផលិតផល និងបច្ចេកវិទ្យាល្អបំផុតពីបរទេស ដើម្បីផ្ដល់ជូនអតិថិជនកម្ពុជា ឲ្យទទួលបានការថែរក្សាដែលមានគុណភាពខ្ពស់បំផុត។


 
ក្រោមការដឹកនាំរបស់លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី The Era Clinic បានក្លាយជាមូលដ្ឋានគ្រឹះសម្រស់ ដែលទទួល បានការជឿទុកចិត្តខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយទស្សនៈផ្អែកលើ ភាពជាអ្នកដឹកនាំ មានចក្ខុវិស័យច្នៃប្រឌិត និងគុណភាពសេវាកម្មកម្រិតអន្តរជាតិ គ្លីនិកមួយនេះនៅបន្តនាំមុខគេក្នុងការផ្តល់ សេវាថែរក្សាសម្រស់ ដោយផ្អែកលើលទ្ធផលពិតប្រាកដ និងសុវត្ថិភាព។
 
លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី បានមានប្រសាសន៍ថា៖ “ពានរង្វាន់នេះមិនមែនសម្រាប់ខ្ញុំតែម្នាក់នោះទេ តែវាជាការ ទទួលស្គាល់ចំពោះការផ្តល់សេវាកម្មថែរក្សាសម្រស់យ៉ាងល្អរបស់ក្រុមការងារយើង និងការប្តេជ្ញាចិត្តក្នុងការដឹកនាំ
វិស័យសម្រស់ឲ្យកាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា ហើយយើងនឹងបន្តស្វែងរកនូវអ្វីដែលថ្មី និងល្អបំផុត សម្រាប់ផ្តល់ជូនអតិថិជនយើង។”


 
ការទទួលពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះសមិទ្ធផលរបស់លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកាតព្វកិច្ចរបស់ The Era Clinic ក្នុងការធ្វើឲ្យវិស័យសម្រស់កម្ពុជា ប្តូរមុខមាត់ថ្មីដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើប និងសេវាកម្មដែលមានគុណភាពខ្ពស់ឈានមុខគេ។

administrator

Related Articles