(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧នាក់ ខណៈអ្នកជាសះស្បើយ ២នាក់ ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៩៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល